03/12/2018 10:45 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង

នៅរសៀលថ្ងៃទី ១ ខែឆ្នូ ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានអបអរសាទរជូនចំពោះសមិទ្ធផលទាំងឡាយដែល​វៀតណាម​សម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លោក Ri Yong-ho អះអាងនូវគោលជំហរឥតងាករេរបស់បក្ស និងរដ្ឋាភិបាលកូរ៉េខាងជើងគឺបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោក Ri Yong-ho ក៏បានសង្កត់ធ្ងន់លើគោលបំណងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលស្របតាមតម្រូវការនិងសក្តានុពលរបស់ប្រទេសទាំងពីរ និងស្របតាមការអភិវឌ្ឍក្នុងសភាពការណ៍ថ្មីផងដែរ។

 

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោករដ្ឋមន្ត្រី  Ri Yong Ho (រូបថត៖ vnanet.vn)

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង។ វៀតណាមត្រៀមជាស្រេចរួមជាមួយរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងជើង អនុវត្តការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដោយស្របតាមច្បាប់អន្តរជាតិនិងតាមនិន្នាការួមនៃសម័យ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោក។

ស្តីពីស្ថានភាពនៅឧបទ្វីបកូរ៉េ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ចំពោះការវិវឌ្ឍនជាវិជ្ជមាននៅឧបទ្វីបកូរ៉េ ជាពិសេសលទ្ធផលល្អដែលបានសម្រេចនៅកិច្ចប្រជុំកំពូលនានារវាងកូរ៉េខាងជើងជាមួយ​អាមេរិកនិងកូរ៉េខាងត្បូងនាពេលកន្លងមក។  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc រំពឹងថា កូរ៉េខាងជើងនិងភាគីពាក់ព័ន្ធនានា នឹងឆ្លៀតឱកាសសន្ទនា ហើយមានភាពរវៀសរវៃក្នុងការអនុវត្តកិច្ចព្រមព្រៀងនានា ដើម្បីធ្វើឱ្យមានការវិវឌ្ឍជាក់ស្តែងក្នុងដំណើរការដោះស្រាយបញ្ហានៃការលុបបំបាត់អាវុធ​នុយក្លេអ៊ែរ​នៅលើឧបទ្វីបកូរ៉េ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមមានឆន្ទៈចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការចរចាររវាងកូរ៉េខាងជើង និងភាគីពាក់ព័ន្ធនានា៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ