30/11/2018 08:15 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយក្រសួងការពារប្រទេស


 ទិដ្ឋភាពនៃជំនួប (VGP/Quang Hiếu)

 នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​​អញ្ជើញ​ជួបធ្វើការជាមួយក្រសួងការពារប្រ​ទេសវៀតណាម។ ​អញ្ជើញ​ចូលរួម​ជំនួបនេះមាន​វត្តមាន​ឧបនាយក​​រដ្ឋមន្រ្តី​លោក Vuong Dinh Hue និងនាយឧត្តមសេនី​យ៍ Ngo Xuan Lich រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​។
 
អញ្ជើញថ្លែង​មតិនៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋ​ជានិច្ចកាល​យកចិត្ត​ទុកដាក់ក្នុងការកសាងកងទ័​ព ព្រមទាំងបង្កលក្ខណៈងា​យស្រួល ដើម្បីកង​ទ័ព​នឹង​នរ​ចិត្ត​​ក្នុង​កា​រ​បំពេញការងារ ហ្វឹកហ្វឺន ​ក៏ដូចជា​អនុវត្តន៍​ល្អនូវ​ភារកិច្ច​ធានាការ​ពារជាតិ​សន្តិ​សុខ​របស់​ប្រទេស​ជាតិ​ផង​​ដែរ​។
 
នាយករដ្ឋមន្រ្តី​ លោក Nguyen Xuan Phuc បានអះអាង​ថាវិស័យ​ការពារ​ជាតិ​បាន​ដើរតួនា​ទីយ៉ាង​សំខាន់​ក្នុង​កិច្ច​​ការពារ​ប្រទេសជាតិ ដើម្បីឈានចូលសង្គមនិយម ជាពិ​សេសក្នុងបរិបទដែលស្ថានភាពពិភព​លោក ដ៏ស្មុគ​ស្មាញ​​ដូច​សព្វថ្ងៃនេះ។ ហេតុដូច្នេះ លោ​ក Nguyen Xuan Phuc​ បាន​ស្នើឲ្យកង​ទ័ពគប្បី​ប្រុងប្រយ័ត្ន​ចំពោះរាល់​ឧបាយ​កល​ប្រឆាំងជំទាស់របស់អនុភាពអមិ​ត្ត ព្រមទាំង​ការពារ​យ៉ាង​រឹងមាំនូវ​បូរណ​ភាព​អធិបតេយ្យភាព​ ប្រទេស​ជាតិ ក៏ដូចជារួមចំ​ណែកក្នុងការកសាង និងការពារ​មាតុ​ភូមិ ឲ្យសក្តិសម​នឹងភារកិច្ច​ដែលត្រូវ​បានបក្ស​ និងរដ្ឋប្រគ​ល់ជូនផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ