29/11/2018 09:34 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ជាណែនាំការកសាង សេចក្ដីសម្រេចចិត្តលេខ០១របស់រដ្ឋាភិបាលឆ្នាំ២០១៩


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

 នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នោះ  ​អចិន្ត្រៃយ៍រដ្ឋាភិបាលបានរៀបចំកិច្ចប្រជុំដើម្បី ពិភាក្សាអំពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តលេខ០១របស់​រដ្ឋាភិបាលស្ដីពី ភារកិច្ច ដំណោះស្រាយសំខាន់ៗ ក្នុងការ​អនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​ និង​គម្រោង​ថវិការដ្ឋ​ឆ្នាំ២០១៩ ព្រមទាំងផ្ទៀងស្ដាប់និងផ្ដល់មតិចំពោះការកសាង​ សេចក្ដីសម្រេចចិត្តលេខ១៩​ឆ្នាំ២០១៩ ស្ដីពីការកែលម្អបរិយាកាសអាជីវក​ម្ម និង លើកកំពស់លទ្ធភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​ជាតិ​ផង​ដែរ​។​
 
អញ្ជើញ​ថ្លែងការសន្និដ្ឋាននៃកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រាល់គោល​ដៅអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមដែលត្រូវ បានលើកឡើងក្នុងសេចក្ដិសម្រេចចិត្ត​លេខ០១ ត្រូវមានស្មារតី​លោតផ្លោះ​ ហ៊ាន ​គិត ហ៊ានធ្វើ ​និងនវានុវត្តន៍។
 
ចំពោះសេ​ចក្ដី​ព្រាងនៃសេចក្ដីសម្រេចចិត្តលេខ១៩​ លោកនាយករដ្ឋមន្រ្តី ​បានស្នើថា ចាំបាច់ត្រូវចេញ​ផ្សាយ​កាល​ពី​ដើមឆ្នាំក្នុងរយៈពេលដូចគ្នាជាមួយ សេចក្ដីសម្រេចចិត្តលេខ០១ សំដៅបន្ត​កែលម្អ​យ៉ាង​ខ្លាំង​ក្លា​នូវ​បរិយាកាស​ វិនិយោគ អាជីវកម្ម និងលើកកំពស់​លទ្ធភាពប្រកួត​ប្រជែង​។
 
ចំពោះការអនុវត្តភារកិច្ចផ្នែកសេដ្ឋកិច្ចសង្គម លោកនាយករដ្ឋមន្រ្តីបាន សង្កត់ធ្ងន់ថា កំណើន លឿន​ប៉ុន្តែ​ប្រការ​សំខាន់​នោះគឺត្រូវរក្សាស្ថិរភាពម៉ា​ក្រូ សេដ្ឋកិច្ច។ ចំពោះគោលនយោ​បាយថវិកា គឺចាំ​បាច់​ត្រូវរៀបចំ​រចនា​សម្ព័ន្ធ​ថវិកា ឡើងវិញ ដើម្បីសន្សំសម្ចៃការចំណាយនិងគ្រ​ប់គ្រងយ៉ាងតឹងរឹងនូវ​ករណីខ្ជះ​ ខ្ជាយផងដែរ។
​ 
លោក​នាយករដ្ឋមន្រ្តីក៏បានបញ្ជាណែនាំអោយជំរុញខ្លាំងការអនុវត្តរដ្ឋា ភិបាលអេឡិចត្រូនិក កសាង​មូលដ្ឋាន​ទិន្នន័យ​ជាតិ ក៏ដូចជាអភិវឌ្ឍន៍សហគ្រាស បច្ចេកវិទ្យា​ផងដែរ៕

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ