28/11/2018 09:51 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញប្រគល់ពានរង្វាន់ជូនអង្គការនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងវិស័យកសិកម្ម


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) ប្រគល់ប័ណ្ណសរសើរជូនចំពោះអង្គការនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងវិស័យកសិកម្ម (រូបថត៖ chinhphu.vn)

 នាយប់ថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញចូលរួមពិធីកោតសរសើរអង្គការនិង បុគ្គលដែល​មានស្នាដៃឆ្នើម ក្នុងការ​អនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​មជ្ឈឹម​នីតិកាលទី១០ ស្ដីពីកសិ​កម្ម កសិករនិង​ជនបទ​។ 
 
អញ្ជើញ​ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី បានអះអាងថា អាស្រ័យដោយមានសេចក្ដីសម្រេចចិត្តខាងលើ បាន​ជាកា​រ កសាងជនបទថ្មីបានក្លាយទៅជាចលនាដ៏​ទូលំទូលាយ ដែលត្រូវបានប្រជាជន គាំ​ទ្រយ៉ាង​ខ្លាំងក្លា។ រហូត​មក​ដល់ពេលនេះ មានឃុំ៤២%ក្នុងទូទាំងប្រទេស ដែលត្រូវបានទទួលស្គាល់ជាជនបទថ្មី។ ផលិ​ត​ភាព​ព​លកម្មក្នុង​វិស័យកសិកម្ម បានកើនឡើង​យ៉ាង​លឿន​ខណៈ​ដែល​អាត្រាគ្រួ​សារក្រី​ក្រនៅ​ជន​បទ​បាន​ថយចុះ​យ៉ាង​ខ្លាំង​ក្លា។ មុខមាត់តំបន់ជនបទមានការផ្លាស់ប្ដូរថ្មីជាច្រើន ហើយជីវភាពរស់ នៅរបស់​ប្រជា​ជន​ត្រូវ​បាន​កែលម្អ​ពីមួយ​ថ្ងៃទៅមួយថ្ងៃងផងដែរ។ លោកនាយករដ្ឋ​មន្រ្តីបានអញ្ជើញមានប្រសាសន៍​ថា៖​
 
 “ព្រឹត្តិការណ៍ថ្ងៃនេះគឺជាការលើកតម្កើងរបស់បក្ស និងរដ្ឋចំពោះបុគ្គលនិង សមូហ​ភាព​នានាដែល​មានការ​រួមវិភាគ​ទានដ៏ធំ​ធេង ចំពោះខឿនកសិកម្មវៀតណាម ជា​ពិសេសគឺជួរអាជីវករ អង្គ​ការឥណ​ទាន និង​កសិករ​ឆ្នើមៗ​ ដែលបាន ហ៊ានគិត ហ៊ានធ្វើក្នុ​ងការផ្ទេរប្ដូររូបសណ្ឋានផលិតកម្ម ជំរុញខ្លាំងការ​អនុវត្តបច្ចេក​ វិទ្យាទំនើបៗ​ចូលក្នុងការធ្វើផលិតកម្មអាជីវក​ម្ម។ ក្រោយរយៈពេល១០ឆ្នាំនៃ​ការ អនុវត្ត​សេចក្ដី​សម្រេច​ចិត្តមជ្ឈឹម​ស្ដីពីកសិក​ម្ម កសិករនិងជនបទ មុ​ខទំនិញ កសិផល​ជាច្រើន​របស់វៀត​ណាម​បាន​មាន​វត្តមាន​នៅទីផ្សារ​ដែល​ទាមទារ បទដ្ឋានដ៏តឹងរឹងជាច្រើនលើពិភព​លោក ដូចជាជប៉ុន អឺរ៉ុប អាមេរិក ព្រមទាំង​មាន លទ្ធភាព​ប្រកួតប្រជែងជាមួយពាណិជ្ជសញ្ញាល្បី​ល្បាញនានាលើពិភពលោក ​និងទទួល​បានពាន​រង្វាន់​អន្តរជាតិ​ជាច្រើន​​នៅអាស៊ាន​ អាមេរិក រុស្ស៊ី កូរ៉េខាង ត្បូង ជាពិសេសគឺប្រទេសជិតខា​ងចិនផងដែ​រ”៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ