28/11/2018 09:51 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ផ្លាស់ប្ដូរមនសិការកសិកម្មសុទ្ធសាធទៅជាសេដ្ឋកិច្ចកសិកម្មដើម្បីធ្វើសមាហរណកម្ម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសន្និសីទ (រូបថត៖ TTXVN)

 នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ បាន​ប្រព្រឹត្ត​ទៅសន្និសីទ​តាន​អនឡាញ​ទូទាំង​ប្រទេស​ ស្ដីពីរយៈពេ​ល១០ឆ្នាំនៃការអនុវត្ត សេចក្ដីសម្រេចចិត្តមជ្ឈឹមទី៧នីតិកាលទី១០ ស្ដីពីក​សិកម្ម កសិករ​និង​ជន​បទ។  
 
អញ្ជើញ​ថ្លែងនៅសន្និសីទ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា សេចក្ដី​សម្រេចចិត្តស្ដីពីកសិកម្ម កសិករនិងជានបទនោះ គឺមាគ៌ា​សង្គម​និយ​ម​ដ៏សំខាន់​ដែល​ត្រូវ​បាន​បក្ស​និង​រដ្ឋធ្វើ​ឡើង​ក្នុង​ដំណើរការអភិវឌ្ឍ​ប្រទេសជាតិ។ ​លោកនាយក​រដ្ឋមន្រ្តី​បាន​ស្នើអោយ​ប្រព័ន្ធន​យោបាយ​ទាំងមូល​ចាំបាច់​ត្រូវឯកភាពគ្នាថា ការដោះស្រាយកិច្ច​ការពាក់ព័ន្ធដល់កសិកម្ម កសិករនិង​ជនបទគឺជាភារកិច្ចរួ​ម សំដៅបំផុស​ស្មារតីស្នេហា​ជាតិ ខ្លួនទីពឹងខ្លួនរបស់កសិករក្នុ​ងខឿនសេដ្ឋកិច្ច។ នាយករដ្ឋម​ន្រ្តីលោក Nguyen Xuan Phuc បានសំណូមពរអោយក្រសួង ស្ថាប័ន​និង​តំបន់​ទាំង​អស់​ចាត់​វិធាន​ការ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថ្មី ​ប្រភពធនធានថ្មីក្នុងការអភិវឌ្ឍកសិកម្មនិងជ​នបទ ម្ចាស់ការ​ទប់​ទល់​នឹង​គ្រោះធម្ម​ជាតិ​និង​បម្រែ​បម្រួល​អាកាសធាតុ​ ផ្តោតទៅលើការធ្វើផលិត​កម្មកសិកម្មបៃតង ព្រ​មទាំងត្រួត​ពិនិត្យ​លើយន្តការ​និង​គោល​នយោបាយ​ឡើងវិញ​ ដើម្បីជួយដោះស្រាយការលំបាកសម្រាប់វិនិយោគិន និងសហគ្រាស ផង​ដែរ។ លោក​នាយក​រដ្ឋមន្រ្តី​ក៏បានស្នើអោយបណ្ដាតំបន់ ប​ន្តអនុវត្តន៍ប្រកបដោយ​ប្រសិទ្ធភាពនូ​វកម្មវិធី​គោល​ដៅជាតិ​ស្ដីពី​ការកសាង​ជនបទថ្មី ការពារធនធានដីធ្លីនិង​ប្រភពទឹកអោយបានរឹងមាំ ក៏​ដូចជាម្ចាស់​ការទប់ទល់​នឹង​បម្រែបម្រួល​អាកាស​ធាតុ និងគ្រោះធម្មជាតិផងដែ​រ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ