27/11/2018 10:03 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកមហោស្រពកីឡាទូទាំងប្រទេស


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងតំណាងចូលរួមក្នុងមហោស្រពកីឡាទូទាំងប្រទេស (រូបថតៈ TTXVN) 

 ពិធីបើកមហោស្រពកីឡាទូទាំងប្រទេសលើកទី៨ នាឆ្នាំ២០១៨ បាន​ប្រព្រឹត្ត​ទៅនៅពហុកីឡាដ្ឋានជាតិ My Dinh (នៃទីក្រុងហាណូយ) នាថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។ អញ្ជើញចូលរួមក្នុងពិធីបើកមានវត្តមាន នាយក​រដ្ឋ​មន្ត្រី វៀត​ណាម លោក  Nguyen Xuan Phuc លេខាគណកម្មាធិការបក្សទីក្រុង​ហាណូយ​ ​លោក Hoang Trung Hai  ឧបនា យករដ្ឋមន្រ្តីលោក Vu Duc Dam និងតំណាងក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​រួម​ទាំង​ប្រជា​ជន​ហាណូយ​ច្រើន​កុះករ​។
 
ថ្លែងមតិបើកមហោស្រពនេះ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានលើក​តម្កើងចំពោះ​រាល់ការ​ខិត​ខំប្រឹង​ប្រែង​របស់ទីក្រុង​ហាណូយ ក្រសួងវប្បធម៌ កីឡានិងទេសច​រណ៍ រួមទាំង​បុគ្គល អង្គការ​នានា ដែល​បាន​ត្រៀម​រៀបចំ​ឲ្យមហោស្រពដំណើរការតាមកាលកំណត់។​ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បាន​លើក​ច្បាស់​ថា៖ “​កាលនៅរស់ លោកប្រធានហូជីមិញតែងតែអំពាវនាវថា កិច្ចការ​អ្វីៗទាំងអស់ ត្រូវមាន​សុខភាព​ទើបទទួល​បានជោគជ័យ​។ ពោលគឺ ប្រជាជនម្នាក់ខ្សោ​យ មានន័យ​ថាជ្រុង​មួយនៃ​ប្រទេស​ជាតិ​ក៏អន់​ខ្សោយ​ដែរ​ ហើយប្រជាជមាំមួ​ន នឹងរួមចំណែកធ្វើឲ្យប្រទេសជាតិមាំមួន។ តា​មនោះ ​ហាត់​កីឡាបំប៉ន់​សុខភាព​ជាករណីយ​​កិ​ច្ច​របស់ប្រជា​ជនស្នេហាជាតិ​គ្រប់​រូប”។
 
មហោស្រពកីឡាទូទាំងប្រទេស​លើកទី៨ឆ្នាំ២០១៨បានប្រារព្ធពី​ថ្ងៃទី១៥ខែវិច្ឆិកា ដល់ថ្ងៃទី១​២ខែធ្នូ នៅទីក្រុង​ហាណូយ​ ទីក្រុ​ង Hoa Binh និងទីក្រុ​ង Khanh Hoa។ នេះគឺជាព្រឹត្តិការណ៍​កីឡាដ៏ធំ​បំផុត​របស់​ប្រទេស​ដែល​ប្រមូល​ផ្តុំកីឡាក​រ​អត្តពលកម្មឆ្នើមមកពីខេត្តក្រុងទាំង​៦៣ទូទាំងប្រទេសនិងផ្នែក​កងទ័ព នគរបាល​ទៀត​ផង​៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ