25/11/2018 10:02 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Cao Bang


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Cao Bang (VGP/Quang Hiếu)

 នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្ត Cao Bang នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ​រួមជាមួយ​ថ្នាក់ដឹក​នាំក្រសួង​និ​ងស្ថានប័ន​នានា ​បាន​អញ្ជើញ​ជួបធ្វើ​ការជាមួយ​ថ្នាក់​ដឹក​​នាំ​​ស្នូល​របស់​ខេត្ត​ Cao​ Bang។
 
អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានចាត់ទុកថា ដំណោះ​ស្រាយ​វិជ្ជមាន​មួយ​ក្នុង​ចំណោម​ដំណោះស្រាយ ដែលជួ​យឲ្យខេត្ត Cao Bang មានការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​គឺជា​ខ្សែផ្លូវ​ល្បឿន​លឿន​ Tra Linh-Cao Bang។ ខ្សែ​ផ្លូវនេះមាន​ប្រវែង ១១៥ គីឡូម៉ែត្រដែល​ជួយកាត់​បន្ថយ​ចំងាយ​ពីទីក្រុង​ហាណូយ ទៅកាន់​ខេត្ត Cao Bang ចុះត្រឹម ២៧០ គីឡូម៉ែត្រ​តែប៉ុណ្ណោះ។ លោកនាយករដ្ឋម​ន្ត្រី​ក៏បាន​ចាត់ទុកថា ដោយ​​មាន​ខ្សែព្រំដែនជាប់ជាមួ​យ​ខេត្ត Guangxi ប្រទេស​ចិននោះ ខេត្ត​ Cao Bang គប្បីជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ព្រំដែន​និងការធ្វើ​ពាណិជ្ជកម្មតាមព្រំដែន​។
 
លើស​ពីនេះទៀតដោយមានតម្លៃបេតិកភណ្ឌ ទេសភាពធម្មជាតិនោះ ខេត្ត Cao Bang គប្បី​បន្ត​លើក​កម្ពស់​ការអភិវឌ្ឍ​ទេសចរណ៍​ឲ្យក្លាយទៅជាសរសរទ្រូង​ នៃការអភិវឌ្ឍសេដ្ឋកិ​ច្ច​សង្គម៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ