24/11/2018 09:36 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតក្រោយពីសម័យប្រជុំរដ្ឋសភា


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងអ្នកបោះឆ្នោតទីក្រុងហាយហ្វុង

 នាព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅខ័ណ្ឌ​ Le Chan នាយក​រដ្ឋមន្រ្តីវៀតណាម ​លោក Nguyen ​Xuan Phuc និង​គណៈប្រតិភូសមាជិកសភាមណ្ឌលទីក្រុ​ង ហាយហ្វុង បានអញ្ជើញ​ជួបប្រាស្រ័យ​ជាមួយ​អ្នក​បោះឆ្នោ​តទី​ក្រុង​ក្រោយ​ពី សម័យ​ប្រជុំរដ្ឋសភាលើក​ទី៦​ នីតិកាល​ទី១៤​។ 
 
នៅ​ទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាណែនាំអោយថ្នាក់ដឹកនាំទីក្រុង ហាយហ្វុង យក​ចិត្ត​ ទុកដាក់ដល់ការដោះស្រាយបញ្ហាមួយចំនួននៅទីក្រុងដូចជាការកែលម្អហេដ្ឋា រចនាសម្ព័ន្ធ ទីប្រជុំជន និង​បង្កើត​សាលាបឋមសិក្សាបន្ថែមទៀត ជាដើម។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា៖  “យើងត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាច្រើន​ថែមទៀតដល់ប្រជាជន។ គោលដៅចុង ក្រោយគឺ​បម្រើប្រជាជន​។ ទីពីរ​គឺត្រូវ​បំពេញ​ការងារ​អោយ​បាន​ល្អតាមវិន័យនិង ច្បាប់របស់​រដ្ឋ ដោយរៀបចំអនុវត្តន៍គោលជំហរ​និងគោលមាគ៌ា ជាពិសេស​គឺនៅ​ ថ្នាក់​មូល​ដ្ឋាន”​។
 
នៅជំនួបនេះ​ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ស្ថានភាពជាក់ស្ដែងក្នុង រយៈពេល៣០ឆ្នាំនៃការទាក់ទាញ​ដើម​ទុន​ពី​បរទេស (FDI) បានសរអោយឃើញ នូវ តួ​នាទីរបស់ទុន F​DI ចំពោះខឿន​សេដ្ឋកិច្ច​វៀត​ណាម​គឺសំខាន់​ណាស់​។ ចំពោះគោលនយោបាយទាក់ទាញទុន FD​I នាពេលខាងមុខ លោកបានលើក​ ឡើងច្បាស់ថា រ​ដ្ឋនឹង​ផ្ដល់អាទិភាព​ដល់គម្រោងបច្ចេកវិទ្យាខ្ពស់ដ៏​ស្និទ្ធស្នាល ជាមួយ​បរិស្ថាន​ ក៏ដូច​ជាធានាការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​សមភាព​ជាមួយ សហគ្រាសក្នុង​ប្រទេសផង​ដែរ​។
 
ចំពោះរាល់​ការផ្ដល់មតិរបស់អ្នកបោះឆ្នោតនៅក្នុងជំនួបខាងលើ នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc ចាត់​​ទុក​ថា នេះជាមតិដ៏ត្រឹមត្រូវ ស្មោះត្រង់ មានការទទួល​ខុសត្រូវ​និង​ចក្ខុវិស័យ​​ដោយ​គោល​បំណង​ចង់​រួម​ដៃ​ជា​​មួយ​​ស្ថាប័នអាជ្ញាធរដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ