20/11/2018 10:21 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរចូលរួមកិច្ច ប្រជុំកំពូល APEC លើកទី២៦


 បណ្ដាថ្នាក់ដឹកនាំ APEC 

 នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានដឹកនាំ គណៈ​ប្រតិភូជាន់​ខ្ពស់វៀត​ណាម ​អញ្ជើញវិលត្រឡប់ មកទីក្រុងហាណូយ​វិញ​ បញ្ចប់ ប្រកប​ដោយ​ជោគ​ជ័យ​នូវដំណើរ​ចូល​រួម​កិច្ច​ប្រជុំកំពូល​លើកទី២៦​ នៃវេទិកាសហប្រតិបតិ្តការ​សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក​ (APEC) នៅប្រទេ​ស​ប៉ាពួញូវហ្គីណេ។
 
ក្នុង​រយៈពេល២​ថ្ងៃនៅប៉ាពួញូហ្គីណេ នាយក​រដ្ឋមន្រ្តីលោក Nguye​n Xuan Phuc បានអញ្ជើញ​ចូល​រួមព្រឹត្តិការណ៍​សំខាន់​ចំនួន​១០ ដែលក្នុងនោះមានកិច្ច សន្ទនា​រវាងថ្នាក់ដឹកនាំ APE​C ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​សហគ្រាស​ APEC (ABAC) កិច្ចសន្ទនារវាងថ្នាក់ដឹ​កនាំ APEC ជាមួយថ្នាក់ដឹកនាំនៃប្រទេស កោះ​ប៉ាស៊ីហ្វិក កិច្ច​​សន្ទនារ​វាងថ្នាក់​ដឹកនាំ APEC ជាមួយមូលនិធិរូបិយវ​ត្ថុអន្តរ​​ជាតិ (IMF) កិច្ចប្រជុំសម្ងាត់ថ្នាក់​ដឹកនាំ​ APEC​ ចូលរួមទទួលទានអាហារកា​រងាររបស់ថ្នាក់ដឹកនាំ​ APEC​ ព្រមទាំង​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋម​ន្រ្តីប្រទេស​វ៉ានូអាទូ​ និងសហ​​ភាព​សភាអាមេរិក ផង​ដែរ។
 
នៅកិច្ច​ប្រជុំទាំងនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន បង្ហាញនូវទស្សនៈរបស់ វៀត​ណាម​ស្ដីពីការ​គាំទ្រដល់ការធ្វើសេរីភាវូបនីយកម្មពាណិ​ជ្ជកម្មនិង វិនិយោគ ជំរុញពាណិជ្ជកម្ម​អេឡិចត្រូ​និកនិង​សេដ្ឋកិច្ច​ឌីជីថល ធានាកំណើនគ្រប ដណ្ដប់ ​និងអនុវត្តន៍គោលដៅសហសវត្សនានា ផង​ដែរ។​ លោក​នាយក​រដ្ឋមន្រ្តី​ បានសង្កត់ធ្ងន់ថា ការដែល​រដ្ឋសភាវៀតណាមអនុម័តលើកិច្ចព្រម​ព្រៀងគ្រ​ប់ជ្រុ​ង ជ្រោយនិង​ជឿន​លឿន​​សម្រាប់ភា​ពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយ សម្លេ​ងគាំទ្រ១០០​%នោះ គឺបាន​អះអាង​នូវការ​ប្ដេជ្ញា​ចិត្ត​​របស់វៀត​ណាម ក្នុងការ បន្តផ្លាស់ប្ដូរថ្មីយ៉ាងពេញលេញ ម្ចា​ស់ការធ្វើសមាហរណកម្មអន្តរជា​តិ ​គាំទ្រ ពាណិជ្ជកម្ម​​និងវិនិយោគ​ប្រកបដោយសេរីភាពដោយឈ​រលើច្បាប់និងស្តង់ដារ ខ្ព​ស់។​ អមដំណើរ​នាយករដ្ឋ​មន្រ្តី​លោក​ Nguyen Xuan Phuc លើកនេះ អនុរ​ដ្ឋ មន្រ្តីការបរទេសវៀតណា​មលោក​ Bui Thanh Son បាន​ចាត់​ទុក​ថា៖​
 
 “ការ​អនុម័តលើ CPTPP គឺជាការរួមចំណែកដ៏ធំធេងរបស់វៀតណាមនិង ខឿន​សេដ្ឋកិច្ច​ជាសមាជិក​ដទៃ​ទៀត​​ក្នុង CPTPP ជាពិសេសគឺក្នុងបរិបទដែល​ កើតមាន​ឡើងនិន្នា​ការប្រឆាំង​សេរីភាពខាង​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ការដែលប្រទេសជាសមាជិកអនុម័ត​លើកិច្ចព្រមព្រៀងនេះ ហើយ គ្រោង​នឹង ចូលជា​ធរមាន​ចាប់ពី​ដើម​​ឆ្នាំក្រោយនោះ គឺជាកម្លាំងចលករ​ដើម្បីបន្តនិន្នាការសេរី​ ភាវូបនីយកម្ម​ពាណិជ្ជកម្ម​នៅតំបន់​នេះ។​ សមាគមន៍សហគ្រាស APE​C ចង់មាន សេរីភាពពាណិជ្ជក​ម្មពិត​ប្រាកដ ព្រោះថានេះ​ជាផលប្រយោជន៍​និង​ជា​កម្លាំងចលករ​ ក្នុង​រយៈពេល​កន្លង​ទៅ”​។
 
មុននោះ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា កិច្ចប្រជុំកំពូល APEC លើកទី២៦ បានបិទបញ្ចប់ជាផ្លូវការ។ បើទោះ​ជា​អង្គ​​ប្រជុំមិន​អាចចេញសេចក្ដីថ្លែងការណ៍រួម ​បានឡើយក្ដី ប៉ុន្តែសមាជិក​ APEC ទាំងអស់​សុទ្ធតែអះអាង​នូវលទ្ធផល​​សំខាន់ៗ ស្ដីពី​ការតភ្ជាប់ខាងផ្នែកសេដ្ឋកិច្ចក្នុងតំ​បន់ កំណើនប្រកបដោយចីរភាពនិ​ងគ្រប ដណ្ដប់​​ ដែល APEC ទទួលបានក្នុងឆ្នាំនេះ ព្រមទាំងឯកភាពថា នឹង​រៀបចំ កិច្ចប្រជុំកំពូល APE​C លើក​ទី២៧នៅ​ប្រទេស​ឈីលីនាឆ្នាំ​២០១៩ ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ