20/11/2018 10:21 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអង់គ្លេសបានលុបចោលលទ្ធភាពនៃការបោះឆ្នោតផ្តល់ទំនុកចិត្តស្តីពីបញ្ហា Brexit


 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May

 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី  Theresa May បានលុបចោល​នូវលទ្ធភាព​នៃការ​បោះឆ្នោត​ផ្តល់ទំនុក​ចិត្ត​ចំពោះ​លោកស្រីផ្ទាល់​ ដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀង ​Brexit ។

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឆ្លើយតនឹងសំនួរក្នុងបទសម្ភាសន៍មួយ ទៅកាន់កាណាល់ទូរទស្សន៍ Sky News លោក​ស្រី ​Theresa May បានអះអាងថា Bre​xit ជាកិច្ច​ព្រមព្រៀង​មួយដ៏ត្រឹម​ត្រូវដើម្បី​ផល​ប្រយោជន៍​របស់​អង់​គ្លេស​ ដើម្បី​ការងារធ្វើរបស់ប្រជា ជន និងដើម្បីអនាគតរបស់យុវជ​នជំនាន់ក្រោយផងដែរ។ លោ​កស្រី Theresa May ក៏បានសង្កត់ធ្ងន់ថា រយៈពេល ៧ ថ្ងៃនាពេលខាងមុខ មាសារៈ​សំខាន់​ណាស់​សម្រាប់​អនាគត​នៃប្រទេស​អង់គ្លេស​នៅក្នុង​ដំណើរការចាកចេញពីសហ​ភាពអឺរ៉ុប (EU) ។
 
នាយក​រដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បាន​ឲ្យដឹង​ថាបញ្ហា​ប្រឈម​ចម្បង​ក្នុងការ​ដឹក​នាំ​របស់​លោក​ស្រីគឺ​មិន​សូវធំដុំទេ ដែលអាចនាំទៅដល់ការបោះឆ្នោតផ្តល់ទំនុកចិត្តនោះឡើយ។ លោកស្រី Theresa May បានចែក​រំលែកថា​ការផ្លាស់​ប្តូរថ្នាក់​ដឹកនាំ​នាពេល​បច្ចុប្បន្ន​នេះនឹង​មិនបាន​ជួយឲ្យ​កិច្ចចរ​ចានានាដំណើរ​ការយ៉ាង​រលូននោះ​ឡើយ ហើយផ្ទុយទៅវិញ​ប្រការនេះនឹង​នាំមកនូវភាព​ជម្រូង​ចម្រាស់​ដែលអាច​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ របស់ប្រជាជនជាមិនខានផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ