17/11/2018 10:14 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគ ជ័យនូវដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និងកិច្ចប្រជុំពាក់ព័ន្ធនានា


 ថ្នាក់ដឹកនៃនៃប្រទេសអាស៊ានទាំង១០

 នាយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និង​លោក​ជំទាវ​ដឹក​នាំ​គណៈ​ប្រតិភូជាន់ខ្ពស់វៀតណាម បាន​វិលត្រឡប់មក ទីក្រុងហា​ណូយ​វិញ បញ្ចប់​ប្រកប​ដោយ​ភាព​ល្អ​ប្រសើរ​នូវ​ដំណើរ​ចូល​រួម កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣និង​កិច្ចប្រជុំពាក់ព័ន្ធនានា នៅប្រទេស ​សឹង្ហបុរី។
 
​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នានា​ ជាព្រឹត្តិការណ៍សំខា​ន់បំផុតក្នុងឆ្នាំនេះរបស់ ប្លុក​អាស៊ាន​ ដោយ​មាន​ការចូល​រួម​របស់​​ថ្នាក់​​ដឹក​នាំ​នៃ​ប្រទេស​​អាស៊ានទាំង១០ រួមជាមួយប្រមុខរ​ដ្ឋនិងថ្នាក់ដឹកនាំនៃប្រទេសចិន ​ជប៉ុន​ កូរ៉េខាងត្បូង អាមេរិក រុស្ស៊ី ឥណ្ឌា ​អូស្ត្រាលី កាណាដា ឈីលី និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំលើកនេះ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​ លោក Nguyen Xuan Phuc បានអញ្ជើញថ្លែងសន្ទុរកថា​សំខាន់​ៗ ដោយលើកឡើង​សំណើ និងវិធាន ការជាច្រើន​ដើម្បីរួម​ចំណែក​ទៅក្នុង​កំណត់​ហេតុនិង​កិច្ច​ព្រម​ព្រៀង​ដែល​ត្រូវ​បាន​អនុម័ត​នៅកិច្ច​ប្រជុំនេះ​។
 
ក្នុងរយៈពេល​ចូលរួមកិច្ចប្រជុំ នាយករដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc បា​នដំណើរ​ការសកម្មភាព​ទាំងទ្វេភាគី​និងពហុភាគី​ចំនួន២៥​។ សកម្មភាពដ៏ ​សម្បូរបែប​និងបទសន្ទុរកថា​ដ៏សំខាន់ៗ របស់លោក​នាយក​រដ្ឋមន្រ្តី​បាន​រំលេច​ ចេញនូវរូបភាពទឹកដីវៀតណាមដែលកំពុងផ្លាស់​ប្ដូរថ្មី ធ្វើសមា​ហរណកម្មយ៉ាង​ សកម្មទៅក្នុងអន្តរជាតិ​ ព្រមទាំង​ជាសមាជិកមានការទទួលខុសត្រូ​វនៅក្នុងតំបន់ ​និងលើ​ពិភពលោក​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ