16/11/2018 09:08 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន+៣

 កិច្ចប្រជុំកំពូលអាស៊ាន+៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ ប្រទេសសឹង្ហបុរី ដោយ​មាន​ការ​ចូល​រួមរបស់ថ្នាក់​ដឹកនាំនៃ​ប្រទេសអាស៊ាន​ទាំង ១០និងប្រទេសចិន ​ជប៉ុននិងកូរ៉េខាងត្បូ​ង។
 
​អង្គ​ប្រជុំបានអះអាងនូវតួនាទី និងការរួមចំណែកនៃកិច្ច​សហប្រតិបតិ្តការ អាស៊ាន+៣​ ចំពោះសន្តិភាព សន្តិសុ​ខ និ​ងវិបុលភាពក្នុងតំបន់ ដោយ​សង្កត់ធ្ងន់ថា នេះជាក្រ​បខ័ណ្ឌសហប្រតិបតិ្តការមួ​យក្នុ​ងចំណោម​ ក្រប​ខ័ណ្ឌស​ហ​ប្រតិបតិ្ត​ការប្រកប​ដោយប្រសិទ្ធភាព​បំផុតរបស់អាស៊ាន។​
 
អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អប​អរសាទ​រ​ចំពោះ​បម្រែ​បម្រួល​ដ៏សកម្មនៅ​ឧបទ្វីបកូរ៉េ ប៉ុន្តែចាត់ទុ​ក ថា ពិភពលោក​នៅតែមាន​ហានិភ័យ​ជាច្រើន​ដូចជាជម្លោះ​ពាណិជ្ជកម្ម​ លទ្ធិ គាំពារនិយម ចំណុចក្ដៅ​គគុកខាងផ្នែកសន្តិសុខ បញ្ហាសន្តិសុខក្រៅប្រពៃណី អាសន្នរោគ ​ការ​បំពុល​បរិស្ថាននិង​គ្រោះធម្មជាតិ ជាដើម។ លោកនាយក​រដ្ឋមន្រ្តី បានលើក​ឡើង​គំនិត​ផ្ដួចផ្ដើម​មួយ​ចំនួ​ន​ដើម្បី​បង្កើន​កិច្ចសហប្រតិបតិ្តការ​ក្នុង ប្លុកអាស៊ាន+៣ ដូចជាការកសាងយន្តការព្យាករ​ណ៍ហានិភ័យចំពោះម៉ាក្រូសេដ្ឋ កិ​ច្ចក្នុង​តំបន់​សំដៅលើកស្ទួយលទ្ធភាពត្រៀម​ខ្លួន​ជាស្រេចទប់ទល់រប​ស់ខឿន សេដ្ឋកិច្ច​ជាសមាជិក​ទាំង​អស់ ព្រម​ទាំងជំរុញ​ខ្លាំងនូវ​កិច្ចសហប្រតិបតិ្តការក្នុង តំបន់លើវិស័យព្យា​ករណ៍គ្រោះធម្មជាតិ ​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ