16/11/2018 09:08 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក


 (រូបថត៖ TTXVN) 

 នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅប្រទេសសឹង្ហបុរី នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួម​ជាមួយ​ថ្នាក់​ដឹកនាំនៃប្រទេស​អាស៊ានដទៃនិង សហរ​ដ្ឋអាមេរិកបានអញ្ជើញ​ចូលរួមកិច្ចប្រ​ជុំកំពូល​​អាស៊ាន-អាមេរិក​លើកទី៦។
 
អញ្ជើញថ្លែង​នៅទីនេះ នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បាន វាយតម្លៃខ្ពស់ចំ​ពោះតួនា​ទី​និង​ការរួម​ចំណែក​របស់អាមេរិក​នៅក្នុងតំបន់ ព្រម ទាំងមា​នគោលបំណងថា ​អាស៊ាន​និង​អាមេរិក​នឹងបន្ត​ជំរុញកិច្ច​សន្ទនា​​ការ កសាងទំនុកទុកចិត្ត កា​របង្កើតនិងចែករំលែកស្តង់ដារប្រតិប​ត្តិរួម​ សំដៅជំរុញ ស​ណ្ដាប់​ធ្នាប់​តំបន់​អោយកាន់​តែបើកចំហរ​ ប្រកបដោយតម្លាភាពនិងយក​ច្បាប់ ជាចម្បង។ ​លោកបានអះអាងថា ភាគី​ទាំ​ង​​ពីរគប្បីជំរុញខ្លាំងនូវទំ​នាក់ទំនង ពាណិជ្ជកម្ម​ដោយ​ឈរលើ​មូលដ្ឋាន​នៃសមភាព​និង​ផលប្រយោជន៍​ដូច​គ្នា​​ទៅវិញទៅម​ក។ នាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc បានបញ្ជាក់ជាថ្មីម្ដង​ទៀត ​នូវគោល​ជំហរ​របស់​អាស៊ាន​ស្ដីពីសមុទ្រខាងកើត ព្រ​មទាំងស្នើអោយអាមេរិកបន្ត​ គាំទ្រចំពោះការ​ខិតខំប្រឹង​ប្រែង​របស់​អាស៊ាន​ក្នុង​ការ​ជំរុញកិច្ចសន្ទនា ការបង្កើន ទំនុកទុ​កចិត្ត មិនធ្វើយោធូបនីយ​កម្ម មិន​ប្រើប្រាស់​ឬគំរាម​កំហែង​ប្រើ​ប្រាស់អំ​ពើ ហឹង្សា ធ្វើអោយស្ថានភាពស្មុគស្មា​ញថែមទៀត ក៏ដូចជាដោះស្រាយជម្លោះ ដោយ​សន្តិ​វិធី ដោយ​ឈរ​លើ​ច្បាប់​អន្តរជាតិនិងអ​នុសញ្ញា UNCLOS ឆ្នាំ១៩៨២ អនុវត្ត​ន៍ DOC អោយបាន​ពេញលេញ​និង​កសាង​ COC ប្រកប​ដោយប្រ​សិទ្ធ ភាពនិងជាក់​ស្ដែង ផង​ដែរ​។
 
ចំណែក​ឯអនុប្រធានាធិបតីអាមេរិកលោក Mike Pence បានសង្កត់ធ្ងន់ថា អាមេរិក​គាំទ្រចំពោះ​តួនាទី​ជា​មជ្ឈមណ្ឌល​របស់អាស៊ាន ហើយបន្តចូលរួមយ៉ាង សក​ម្មក្នុងយន្តការនានាក្រោមអធិបតីភាព​របស់​អាមេរិក សំដៅ​​រួម​ចំណែកចំពោះ សន្តិភាព សន្តិសុខនិងស្ថិរភាព​ក្នុងតំបន់។ លោក Mike Pence បានប្រកា​ស កញ្ចប់​ឧបត្ថម្ភ​ចំនួន៦០​ពាន់លានដុល្លាអាមេរិក ដើម្បីអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ​ហើយទុក​ចំហរនូវ​លទ្ធភាព​កសាង​ FTA ទ្វេភាគីជាមួយប្រទេស អាស៊ាន​នានា។
 
​បញ្ចប់កិច្ច​ប្រជុំនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានអនុម័តលើសេចក្ដីថ្លែង ការណ៍អាស៊ាន-អាមេរិកស្ដី​ពីកិច្ច​សហប្រតិបតិ្តការ​លើវិស័យសន្តិសុខលើ បណ្ដាញអ៊ីនធឺណែត​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ