15/11/2018 10:38 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធនានានៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និងបណ្ដាកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសឹង្ហបុរី នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលទានអាហារការងារពេលព្រឹក ក្រៅផ្លូវការរវាងថ្នាក់ដឹកនាំអាស៊ាននិងនាយករដ្ឋមន្រ្តីអូស្ត្រាលី ហើយក៏បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១និងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី ២០ ផង​ដែរ​។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (នៅកណ្ដាល) រួមជាមួយថ្នាក់ដឹកនាំជប៉ុននិងប្រទេសអាស៊ាននានា (រូបថត៖ TTXVN)

នៅកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១នេះ ថ្នាក់ដឹកនាំអាស៊ាននិងចិនបានអះអាងជាថ្មីម្ដងទៀតនូវសារ​សំខាន់​នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិនចំពោះសន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំ​បន់​។ នាយករដ្ឋមន្រ្តី ចិនលោក Li Keiqiang បានបញ្ជាក់ថា ភាគីទាំងពីរចាំបាច់ត្រូវបន្តគោរពនិងឆ្លើយតបទៅ​នឹងផលប្រយោជន៍រួម ព្រមទាំងជំរុញខ្លាំងនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគសំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងទៅ ១ ពាន់លានដុល្លាអាមេរិកនិងការវិនិយោគទុន FDI ឡើងទៅ​ ១៥០ ​ពាន់​លាន​ដុល្លាអាមេរិក នាឆ្នាំ២០២០ ក៏ដូចជាផ្ដោតទៅលើការធ្វើអាជីវកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-ចិនប្រកបដោយប្រសិទ្ធភាព ផងដែរ។ នាយករដ្ឋមន្រ្តីលោក Li Keqiang បានអះអាងថា ចិននិងបន្តខិតខំប្រឹងប្រែងរួមជាមួយអាស៊ានដើម្បីសម្រេចនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ក្នុងរយៈពេល៣ឆ្នាំខាងមុខ ព្រមទាំងអនុវត្តន៍យ៉ាងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) សំដៅរួមចំណែកចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាព និងសុវត្ថិភាពខាងនាវាចរណ៍ អាកាសចរណ៍នៅ សមុទ្រខាងកើតផងដែរ។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា អាស៊ាននិងចិនចាំបាច់ត្រូវជំរុញខ្លាំងនូវកិច្ចសន្ទនា បង្កើនកិច្ចសហប្រតិបតិ្តការក្នុងការកសាងទំនុកទុកចិត្តនិងការកសាងស្តង់ដារប្រតិបតិ្ត សំដៅរួមចំណែកដល់រចនាសម្ព័ន្ធតំបន់មួយដ៏បើកចំហរប្រកបដោយតម្លាភាពនិងយកច្បាប់ជាចម្បង។ រីឯចំពោះបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ថា អាស៊ាននិងចិនគប្បីបន្តគោរពគោលការណ៍នានាដែលភាគីទាំងពីរបានឯកភាពគ្នាស្ដីពីការជំ​រុញ​កិច្ចសន្ទនា ការកសាងទំនុកទុកចិត្ត ការគោរពច្បាប់អន្តរជាតិ ការកសាងនិងគោរព ស្ដង់ដារប្រតិបតិ្តរួម និង​ការដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់​សមុទ្រឆ្នាំ១៩៨២ ព្រមទាំងពុំធ្វើយោធូបនីយកម្មពុំមានសកម្មភាពដែលធ្វើអោយស្ថានភាពកាន់តែស្មុគ ស្មាញ ក៏ដូចជាអនុវត្តន៍សេចក្ដីថ្លែងការណ៍ DOC អោយបានយ៉ាងពេញលេញនិងកសាងក្រមប្រតិបត្តិ COC ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែងផងដែរ។

បញ្ចប់សន្និសីទ ភាគីទាំងពីរបានឯកភាពគ្នាអនុម័តលើចក្ខុវិស័យនៃភាពជាដៃគូយទ្ធសាស្ត្រអាស៊ាន-ចិនឆ្នាំ​២០៣០​ ដោយកំណត់ទិសដៅសម្រាប់ទំនាក់ទំនងសហប្រតិបតិ្តការរវាងភាគីទាំងពីរក្នុងរយៈពេល ២០ ឆ្នាំខាងមុខនិងអនុម័តលើសេចក្ដីថ្លែងការណ៍រួមអាស៊ាន-ចិនស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិតទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ