15/11/2018 10:39 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអនុប្រធានាធិបតីអាមេរិក

នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយអនុប្រធានាធិបតី អាមេរិកលោក Mike Pence។

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការ
ជាមួយអនុប្រធានាធិបតី អាមេរិកលោក Mike Pence (រូបថត៖ VGP)

នៅជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អាមេរិកជានិច្ចកាលជាដៃគូមួយក្នុង​ចំ​ណោមដៃគូសំខាន់ជាងគេរបស់វៀតណាម ហើយវៀតណាមមានគោលបំណងចង់នាំទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាមេរិកឡើងទៅកំពស់ថ្មីមួយ ដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋ​មន្រ្តី​វៀត​ណាម​បានវាយតម្លៃខ្ពស់ចំពោះការសន្យារបស់ថ្នាក់ដឹកនាំអាមេរិកក្នុងកិច្ចសហប្រតិបតិ្តការដោះស្រាយផលវិបាកដោយសង្គ្រាមបង្កឡើងនៅវៀតណាម ក្នុងនោះមានការចូលរួមបោសសម្អាតជាតិគីមីពុល dioxin នៅព្រលានយន្តហោះ Yen Hoa នាពេលកន្លងទៅ។ លោក Nguyen Xuan Phuc បានស្នើអោយប្រទេសទាំងពីរបន្តជួយសម្រួលដល់ទំនាក់ទំនងពាណិជ្ជកម្មវិនិយោគ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេស​ទាំងពីរផងដែរ។

រីឯខ្លួនវិញ អនុប្រធានាធិបតីអាមេរិកលោក Mike Pence ក៏បានអះអាងថា អាមេរិកនឹងគាំទ្រប្រទេសវៀតណាមមួយដ៏ខ្លាំងមាំមួន ឯករាជ្យ សម្បូររុងរឿង ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ​វៀត​ណាមដើម្បីដោះស្រាយបញ្ហានានាដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ