14/11/2018 11:29 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកាត់ខ្សែបូរបើកសម្ពោធសប្ដាហ៍ទំនិញវៀតណាមនៅសឹង្ហបុរី

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយពីទៅកាន់ប្រទេសសឹង្ហបុរីដើម្បីចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំ​ពូល​អាស៊ានលើកទី៣៣ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវភរិយាបានអញ្ជើញចូលរួមពិធីបើក សម្ពោធសប្ដាហ៍ទំនិញវៀតណាមនៅសឹង្ហបុរី។


 

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញចូលរួមកាត់ខ្សែបូរ (រូបថត៖ VGP)


ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការនៃ FairPrice ជាសម្ព័ន្ធក្រុមហ៊ុនដែលបាននាំទំនិញវៀតណាមចូលក្នុងប្រព័ន្ធផ្សារទំនើបទាំង ១៤៦ កន្លែងរបស់សម្ព័ន្ធក្រុមហ៊ុននេះនៅប្រទេសសឹង្ហបុរីក្នុងសប្ដាហ៍ទំនិញវៀតណាមលើកនេះ។ ព្រឹត្តិការណ៍នេះគឺសំដៅផ្សព្វផ្សាយអំពីកសិផលផលនេសាទ និងប្រដាប់ប្រដារប្រើប្រាស់មានពាណិជ្ជសញ្ញាវៀតណាមជូនចំពោះអតិថិជនសឹង្ហបុរីនិងភ្ញៀវទេសចរអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ