14/11/2018 11:29 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

ទទួលតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិងភរិយា បានចាកចេញពីទីក្រុងហាណូយ  ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើក​ទី​ ៣៣​​និង​កិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម
ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣


កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ (១៣-១៥) វិច្ឆិកា ឆ្នាំ២០១៨ ដែលជាកិច្ចប្រជុំកំពូលទី២ក្នុងឆ្នាំ២០១៨នៃអាណត្តិប្រធានអាស៊ានរបស់សិង្ហបុរី។ ឈរលើស្មារតីក្រោមមូលបទ “ភាពរឹងមាំនិង​នវានុវត្តន៍របស់អាស៊ាន” ថ្នាក់ដឹកនាំអាស៊ាននឹងផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់លើវិធានការជម្រុញកិច្ចសហប្រតិបត្តិការរវាងភាគីនានា ក្នុងនោះ មានការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម អភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ បង្កើនការតភ្ជាប់កិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់ជាមួយបម្រែបម្រួលនៃខឿនសេដ្ឋកិច្ចពិភពលោក  សមស្របជាមួយបដិវត្តន៍ឧស្សាហកម្ម៤.០ រួមទាំងដោះស្រាយរាល់ការសាកល្បងសកល ដូចជា បរិស្ថាននិងបម្រែបម្រួលអាកាសធាតុ។ បណ្តាថ្នាក់ដឹកនាំក៏បានផ្លាស់ប្តូរលើបញ្ហាផ្សេងៗ​ទៀត សំដៅរួមចំណែករក្សាសន្តិភាព ស្ថិរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នេះ ប្រទេសជាប្រធានអាស៊ានសិង្ហបុរីបានសម្រប​សម្រួលជាមួយប្រទេសសមាជិកនិងស្ថាប័នពាក់ព័ន្ធរបស់អាស៊ាន អនុវត្តន៍យ៉ាងសកម្មរាល់កិច្ចការត្រៀម​រៀបចំ សឹងតែពេញ១មួយឆ្នាំនៃឆ្នាំ២០១៨តែម្តង។

អនុរដ្ឋមន្ត្រីការបរទេស ប្រធាន SOM ASEAN វៀតណាម លោក Nguyen Quoc Dung បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ