07/11/2018 12:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងហាណូយបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួម CIIE 2018

នាយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០១៨ (តាមម៉ោងវៀតណាម) នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ រាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធី ចូលរួមពិព័រណ៍នាំចូលអន្ដរជាតិចិនលើកទី ១។

 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញទស្សនាស្តង់ទំនិញរបស់វៀតណាមនៅពិព័រណ៍នាំចូលអន្តរជាតិចិន (រូបថតៈ TTXVN)

ដំណើរទស្សនកិច្ចនេះបានធ្វើឡើង ដោយបង្ហាញច្បាស់នូវទស្សនៈរបស់វៀតណាមគឺត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍទំនាក់ទំនងស្ថិរភាពជាមួយចិននិងមានបំណងជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព។

សូមគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចចូលរួមកម្មវិធីពិព័រណ៍នាំចូលអន្ដរជាតិចិនឆ្នាំ២០១៨ លើកនេះរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាមបង្កប់ជាមួយសារមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់វៀតណាមចំពោះព្រឹត្តិការណ៍នេះ ព្រមទាំងបង្ហាញពីសារៈសំខាន់នៃការអភិវឌ្ឍ​ទំនាក់ទំនងស្ថិរភាពជាមួយប្រទេសចិននិងមានបំណងប្រាថ្នា ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាជាមួយចិន ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ