06/11/2018 10:47 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋបារាំងបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋបារាំងលោក Edouard Philippe បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការ នៅវៀតណាមចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា តាមសេចក្ដី​អញ្ជើញរបស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។


 

នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe (ខាងឆ្វេង) បានអញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ chinhphu.vn)

ក្នុងរយៈពេលស្នាក់នៅ វៀតណាម នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe បានអញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញលោក Nguyen Thien Nhan និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung។

នៅបណ្ដាជំនួបទាំងនេះ ភាគីទាំងពីរបានអះអាងនូវការប្ដេជ្ញាចិត្តជំរុញទំនាក់ទំនងទ្វេភាគីក្រោយរយៈពេល ​៥​ឆ្នាំ​ចុះហត្ថលេខាលើក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងបារាំងនិង៤៥ឆ្នាំបង្កើតទំ​នាក់​ទំនងការទូត។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យអភិវឌ្ឍន៍ រដ្ឋាភិបាល​អេឡិចត្រូនិក​និងធ្វើទំនើបកម្មការគ្រប់គ្រងរដ្ឋបាលរដ្ឋ ព្រមទាំងបង្កើនកិច្ចសហការក្នុងការរៀបចំសន្និសីទសហប្រតិបតិ្តការរវាងតំបន់នានារបស់វៀតណាម និងបារាំងលើកទី ១១ ដែលនឹងប្រព្រឹត្តទៅនាដើម​ខែ​មេសាឆ្នាំ២០១៩ នៅទីក្រុង Toulouse របស់បារាំង ទៀតផង។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ឯកភាពគ្នាបង្កើនកិច្ចសហការនៅវេទិកាពហុភាគីនានាដោយបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងបារាំងជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏ដូច ជារវាងវៀតណាមជាមួយសហភាពអឺរ៉ុបផងដែរ។

ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចបន្តជាសសរទ្រូងនៃទំនាក់ទំនងទ្វេភាគី។ ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងសមភាគីបារាំងលោក Edouard Philippe បានអញ្ជើញធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខា ផ្លាស់ប្ដូរឯកសារ កិច្ចព្រមព្រៀងសហប្រតិបតិ្តការ រវាងប្រទេស​ទាំងពីរលើវិស័យជាច្រើន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ