03/11/2018 12:29 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួប អនុស្សាវរីយ៍៥០ឆ្នាំនៃព្រឹត្តិការណ៍ Truong Bon

នាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ Truong Bon ឃុំ My Son ស្រុក Do Luong ខេត្ត Nghe An ភាគកណ្ដាលវៀតណាម បានប្រព្រឹត្តទៅនូវពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃព្រឹត្តិការណ៍ Truong Bon (ថ្ងៃ ទី៣១ ខែតុលា ឆ្នាំ១៩៦៨ - ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨) និងកម្មវិធីសិល្បៈ ក្រោមប្រធានបទ “Truong Bon - តំបន់ដីនៃរឿងព្រេង”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនពលី (រូបថត៖ VGP)


អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀតរបស់បក្សនិងរដ្ឋវៀតណាម ផងដែរ។ អញ្ជើញថ្លែងនៅពិធីរំលឹកខួបអនុស្សាវរីយ៍ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖

“រួមជាមួយផ្លូវចែកជាបី Dong Loc រូងភ្នំ Tam Co កំពែងបុរាណ Quang Tri និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើនទៀតនោះ Truong Bon ត្រូវបានគេស្គាល់ថា ជាតំបន់ដីដ៏ពិសិដ្ឋមួយដែលជានិមិត្តរូបដ៏ភ្លឺស្វាងនៃលទ្ធិបដិវត្តន៍វីរភាព​ ជាទីកន្លែងដែលបង្កើតឡើងយុទ្ធជ័យដ៏ត្រចះត្រចង់ក្នុងសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិក ព្រមទាំងជាមោទនភាពរបស់យើងទាំងអស់គ្នានិងកូនចៅជំនាន់ក្រោយៗ ទៀតផង។ Truong Bon ជានិច្ចកាលជារមណីយដ្ឋានបដិវត្តន៍ ដើម្បីអោយយើងអប់រំកូនចៅអំពីប្រពៃណីអង់អាចក្លាហានរបស់ប្រជាជាតិអំពីសេចក្ដីស្នេហា ជាតិនិងឆន្ទៈបដិវត្តន៍គ្មានទីបញ្ចប់របស់ជំនាន់ជីដូនជីតា ដែលបានរួមចំណែកធ្វើ អោយប្រជាជាតិវៀតណាម ប្រទេស វៀតណាមថិតថិរគង់វង្សជានិច្ចនិរន្ត ហើយព្រមទាំងមានការអភិវឌ្ឍដ៏អស្ចារ្យនាសព្វថ្ងៃនេះផងដែរ”។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ ព្រឹត្តិការណ៍ Truong Bon ជាសកម្មភាព​ដ៏មានអត្ថន័យមួយ ដោយបង្ហាញនូវការដឹងគុណនិងរំលឹកគុណូបការៈដ៏ធំធេងរបស់បណ្ដាវរីជននិងយុទ្ធជនដែលបាន ពលីជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុភូមិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ