03/11/2018 12:30 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចសមភាគីបារាំងលោក Édourad Philippe


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) អញ្ជើញធ្វើជាអធិបតីក្នុង
ពិធីទទួលបដិសណ្ឋារកិច្ចសមភាគីបារាំងលោក Édourad Philippe (រូបថត៖ VOV)

នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីបារាំងលោក Édourad Philippe។         បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនោះ នាយករដ្ឋមន្រ្តីទាំងពីររូបដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាល​ទាំងពីរបានដំណើរការចរចា។

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីបារាំងមានអត្ថន័យដ៏សំខាន់ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបាននិងកំពុងមានការអភិវឌ្ឍដ៏វិជ្ជមានជាច្រើន ហើយប្រទេសទាំងពីរកំពុងរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតនិងខួបលើកទី៥ទិវាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ​ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ