01/11/2018 09:55 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន

យោងតាមសេចក្ដីជូនដំណឹងសារព័ត៌មានចេញនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយក្រសួងការបរទេសវៀតណាមបាន​អោយដឹងថា ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនលោក Xi Jinping នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១នៅទីក្រុងសាងហៃ ប្រទេសចិន ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៥ ខែវិច្ឆិកា។

ពិព័រណ៍នាំចូលអន្តរជាតិចិនឆ្នាំ២០១៨ (CIIE 2018) ត្រូវបានរៀបចំឡើងក្រោមសហអធិបតីរបស់ក្រសួងពាណិជ្ជកម្មចិននិងគណៈកម្មាធិការពាណិជ្ជកម្មទីក្រុងសាងហៃ។ ពិព័រណ៍នេះនឹងត្រូវបានរៀបចំជាប្រចាំឆ្នាំ ហើយនឹង​ជាព្រឹត្តិការណ៍ពន្លឿនពាណិជ្ជកម្មដ៏សំខាន់របស់រដ្ឋាភិបាលចិន សំដៅទាក់ទងជាមួយទីផ្សារអន្តរជាតិ ក៏ដូច​ជា​បង្កើតឱកាសជ្រៀតចូលទីផ្សារចិនដ៏ធំសម្បើមសម្រាប់ប្រទេសដទៃនិងរួមចំណែកជំរុញគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ក៏ដូចជាដំណើរការសមាហរណកម្មសកលផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ