27/10/2018 12:09 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Coca Cola


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបលោក Calin Dragan ប្រធានសម្ព័ន្ធក្រុមហ៊ុន Coca Cola នៅតំបន់អាស៊ាននិងមជ្ឈិមបូព៌ា (រូបថត៖ VGP)

 នារសៀលថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​ នៅទីស្នាក់ការរដ្ឋាភិបាល នាយ​ករដ្ឋមន្រ្តីវៀតណាមលោ​ក Nguyen Xuan Phuc បាន​អញ្ជើញទទួល​ជួប​លោក Calin Dragan ប្រធានសម្ព័ន្ធក្រុម​ហ៊ុន Coca Cola នៅ​តំបន់​អាស៊ាន​និង​មជ្ឈិម​បូព៌ា។
 
នៅក្នុង​ជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគអាជីវកម្មរបស់ Coca Cola នៅវៀតណាម ដែលបានបង្កើតការងារធ្វើសម្រាប់ពលករវៀតណាមរាប់ពាន់នាក់ អនុវត្តន៍​យ៉ាង​ពេញ​លេញនូវ​ការបង់ពន្ធ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផងដែរ។ លោក​នាយក​រដ្ឋម​ន្រ្តីបាន​អះអាង​ថា រដ្ឋាភិបាល​វៀត​ណាម ជានិច្ចកាល​បង្កលក្ខណៈ​ងាយស្រួល​និង​បង្កើតយន្តការ​បើក​ចំហរ​សម្រាប់​វិនិយោគិន​ទាំង​អស់​ ក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុន Coca Cola។
 
ចំណែក​ឯលោក Cali Dragan បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម ដែលបាន​បង្កើតបរិយាកាសវិនិយោគអាជីវកម្មដ៏ល្អប្រពៃសម្រាប់សហគ្រាស។ លោកបានអះអាងថា Coca Cola មិនត្រឹម​តែអនុវត្តយ៉ាងពេញលេញនូវការទទួលខុសត្រូវចំពោះការបង់ពន្ធប៉ុណ្ណោះទេ ថែមទាំង​ចំពោះ​សង្គម​ទៀត​ផង​៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ