26/10/2018 10:45 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីជប៉ុនចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

 នាយក​រដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នាថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០​១៨ បានអញ្ជើញ ចេញដំណើរ​ទស្សន​កិច្ច​ជាផ្លូវការ​ទៅកាន់ប្រទេ​សចិន ក្នុងរយៈពេល៣ថ្ងៃ។ នេះ​ជា ដំណើរទស្សន​កិច្ចដំបូង​របស់​ថ្នាក់ដឹក​នាំជប៉ុន​ទៅកាន់​ចិន ក្នុ​ងអំឡុងពេល៧ឆ្នាំ កន្លងទៅ ​ដោយក្ដីសង្ឃឹម​ថា នឹង​បើក​ចេញ​ដំណាក់កាល​ថ្មីនៅក្នុង​ទំនាក់​ទំនង​ ទ្វេភាគីពោរពេញទៅដោយភាពតានតឹ​ងតាំងពីមុនមករវា​ងចិន​និងជប៉ុន។
 
ថ្លែង​ទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានមុននឹងដំណើរទស្សនកិច្ច នាយករដ្ឋ មន្រ្តីជប៉ុនលោក Abe បាន​សម្ដែង​នូវ​គោល​បំណងចង់ជួបពិភាក្សាយ៉ាងស្មោះ ត្រង់ជាមួយប្រធានរដ្ឋចិ​នលោក Xi Jinping និងនាយករដ្ឋមន្រ្តី​លោ​ក Li Keqiang អំពីបញ្ហាសកលជាច្រើន។ លោក​ Abe បន្តថា លោកគ្រោងនឹងផ្លាស់ប្ដូរទស្សនៈ ជា​មួយថ្នាក់ដឹកនាំចិន អំ​ពីកិច្ច​ខិតខំប្រឹងប្រែងទ្វេភាគី សំដៅជំរុញប្រ​ព័ន្ធ ពាណិជ្ជកម្មប្រកបដោយសេរីភាពនិង​សមភាព ក៏ដូច​ជានាំ​សមុទ្រ​ Hoa Tung ក្លាយទៅជាតំបន់សមុទ្រប្រកបដោយ​សន្តិភាព សហប្រតិបតិ្តការនិ​ងមិត្តភាព ផងដែរ៕​

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ