26/10/2018 10:45 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ លើតួនាទី ដ៏សំខាន់របស់នារី និងកុមារីក្នុងការកសាង សហគមន៍ អាស៊ាន


  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ

 នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ចូល​រួម​ក្នុងពិធីប្រារព្ធកិច្ចប្រជុំ​រដ្ឋមន្ត្រីស្ត្រី​អាស៊ាន​លើកទី៣។
 
នេះជា​កិច្ច​ប្រជុំមួយដែលបានរៀបចំឡើងក្នុងរយៈពេល៣ឆ្នាំម្តង ដើម្បីរដ្ឋមន្រ្តី ទទួលបន្ទុក​កិច្ចការ​នារីនិង​សមភាព​យេនឌ័រនៃ​បណ្តាប្រទេសអាស៊ាន ជួបជុំពិភាក្សាពីការជម្រុ​ញកិច្ចសហប្រតិបត្តិការអំ​ពី​សម ភាព​យេនឌ័រ​និង​ការផ្តល់សិទ្ធិសម្រាប់ស្ត្រី។
 ​
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ចាប់​តាំងពី​ឆ្នាំ១​៩៦៧ រហូតមកទល់ពេលនេះ ស្ត្រីអាស៊ានបានចូលរួមចំណែកយ៉ាងសកម្ម ទៅក្នុងកំណើន​និង​ភាព​សម្បូរ​រុង​រឿង របស់បណ្តាប្រទេសជាសមាជិក​។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋម​ន្ត្រីវៀតណាម​លោក Nguyen Xuan Phuc បាន​លើកឡើង​ពីបញ្ហា នៅសេសសល់គឺបាត់តុល្យ​ភាព​រវាងស្ត្រីនិ​ងបុ​រស​។

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានប្រតិភូចូលរួមក្នុងកិច្ចប្រជុំ  

លោក​នាយករដ្ឋមន្ត្រីវៀតណាមបានជឿជា​ក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្ត្រីអាស៊ា​នលើកទី​ ៣ នឹង​ពិភាក្សា​គ្នានិង​ដាក់​ចេញ​សំណើរចំពោះជូនដល់ថ្នាក់ដឹកនាំអាស៊ា​នដើម្បីដោះស្រាយបញ្ហានេះ។ ​នាយករដ្ឋមន្ត្រី​វៀត​ណាម​បាន​ស្នើ​សុំឱ្យ​មានកិច្ច​សហប្រតិ បត្តិការចំនួនបីគឺ “​ទីមួយគឺការបណ្តុះបណ្តាល បង្កើនជំនាញថ្មីសម្រាប់ស្ត្រី។ ប​ង្កើត​ជា​បណ្តា​ញសិក្សា​អស់មួយជីវិតក្នុងអាស៊ា​ន ដោយមានការផ្លាស់ប្តូរវិជ្ជាជីវៈ​ជាបន្តបន្ទាប់ ក្នុងបរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ ៤.០។ ទីពីរគឺធានាឱ្យបាន នូវការ ងារសមរម្យសម្រាប់មនុស្សគ្រប់រូប ដោយ​បញ្ច​ប់​នូវ​ឧបសគ្គ​​ទាំង​អស់ចំពោះស្ត្រីក្នុងការទទួលបានធនធានជាពិសេសការងារ។ ទី ៣ ជាការបង្កើនសន្តិសុខសង្គម សម្រាប់​ស្ត្រី​និងកុមារី ជាពិសេស តាមរយៈការពង្រឹងស្ថាប័នច្បាប់និងគោលនយោ បាយធានារ៉ាប់រងសង្គម ពង្រីក​ការ​គ្របដណ្តប់លើគ្រប់មុខវិជ្ជា រួមទាំងវិស័យមិនផ្លូវការនិងពលករចំណាកស្រុក។ ក្នុងឱកាស​នេះ​ខ្ញុំ​សូម​វាយ​តម្លៃ​ខ្ពស់ ចំពោះរដ្ឋមន្ដ្រីស្ត្រីអាស៊ាននិងមន្ត្រីគណៈ កម្មាធិការស្ត្រី​អាស៊ាន​ដែលបាន​ខិតខំ​ប្រឹង​ប្រែង​ជម្រុញ​សមភាព​យេនឌ័រ​និងផ្តល់សិទ្ធិដល់ស្ត្រី នាពេលកន្លងទៅ”។
 
នៅកិច្ចប្រជុំនេះ​ បញ្ហាមួយចំនួនត្រូវបានរដ្ឋមន្ត្រីស្ត្រីអាស៊ានពិភាក្សាយ៉ាងយកចិត្តទុកដាក់ គឺ សេដ្ឋកិច្ច-ការងារ​ធ្វើពាក់​ព័ន្ធ​ដល់នារី សមភាពយេនឌ័រ ប្រព័ន្ធផ្សព្វ​ផ្សា​យ សិទ្ធិស្ត្រីនិងការការពារកុមារអាស៊ាន ។ល។៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ