22/10/2018 10:52 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន


 នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់ប័ណ្ណសរសើរចំពោះសមូហភាពនិងបុគល់មានស្នាដៃឆ្នើម (រូបថតៈ TTXVN) 

 នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ បាន​ប្រព្រឹត្ត​ទៅកិច្ច​ប្រជុំ​បូក​សរុប​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្តីពីអាស៊ានឆ្នាំ ២០១​៨ (WEF ASEAN 2018)។
 ​
អញ្ជើញ​ថ្លែង​មតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Phuc Phuc បានអះអាងថា WEF ASEAN ​ទទួល​បានជោគជ័យយ៉ាងល្អប្រសើរក្នុងគ្រប់ទិ​ដ្ឋភាពទាំងអស់ ពីប្រធានបទ ខ្លឹម​សារ ការផ្សព្វ​ផ្សាយ​និង​វប្បធម៌​ ដល់អ្នកទទួលភ្ញៀវ បញ្ហាសន្តិ​សុខនិងនិងសុខភាព ទាំងពហុភាគី​និង​ទ្វេភាគី​ដែល​នាំឲ្យ​វៀត​ណាម​ក្លាយ​ទៅជាទីតាំង​គួរឲ្យចាប់អារម្មណ៍ក្នុងតំបន់និងពិភពលោក។ លោកនាយករដ្ឋម​ន្ត្រី វៀតណាម​ក៏បាន​អះអាង​លើសមត្ថភាព​ក្នុងការចូលរួមយ៉ាងសកម្មនិងការ​កំណត់នូវយន្តការពហុភាគី​ក៏ដូច​ជាការ ប្រាជ្ញារបស់​វៀត​ណាម​ក្នុង​ការដាក់ចេញសំណើរ​ ប្រធាន បទ ខ្លឹមសារ​អាទិភាព គំនិតគំនិតច្នៃប្រឌិ​ត និងការ​រីកចម្រើន​ក្នុង​ការរៀបចំ​និងដំ​ណើរការកិច្ចប្រជុំនេះផង​ដែរ។  តាមរយៈការរៀបចំកិ​ច្ចប្រជុំ​នេះ បាន​រួម​ចំណែក​ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់បក្សស្តីពី​ការលើក​កំពស់​ប្រសិទ្ធភាព​និង​គុណភាព​នៃកិច្ច​ការ​បរទេស​ពហុភាគី​របស់​វៀតណាម​។

 
នាយករដ្ឋមន្ត្រី អញ្ជើញប្រគល់ប័ណ្ណសរសើរចំពោះសមូហភាពនិងបុគល់មានស្នាដៃឆ្នើម (រូបថតៈ TTXVN) 

ដោយ​បញ្ជាក់ថា ភាពជោគជ័យនិងមេ​រៀនរបស់ WEF ASEAN 2018 ​ បន្តបង្កើត​បរិយាកា​សថ្មីសម្រាប់​ការធ្វើ​សមាហរណកម្ម​អន្តរជាតិ​ បើកទូលាយឱកាសថ្មីសម្រាប់កា​រអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិ​ច្ច នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​​​វៀត​ណាម បានណែនាំដល់ក្រសួងស្ថាប័ន​នានា បណ្ដាអង្គភាពអាជីវ​កម្ម គួរតែលើកកម្ពស់​និង​ពង្រីក​ឥទ្ធិ​ពលរបស់​ WEF ASEAN 2018  ជាពិសេសផ្តោតលើកា​រអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវលទ្ធផល​និង​គំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងកិច្ចប្រ​ជុំជាក់ស្តែង ​សម្រាប់បម្រើបុ​ព្វហេតុ​អភិវឌ្ឍន៍​និងធ្វើ​សមាហរណកម្ម​អន្តរជាតិ​ របស់ប្រទេសជាតិ៕
 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ