20/10/2018 13:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចូលរួមកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុបលើកទី ១២ (ASEM 12) និងជួបសន្ទនាទ្វេភាគីនៅខាងក្រៅ ASEM 12

 នាយករដ្ឋមន្ត្រីវៀត​ណាម​លោក Nguyen Xuan Phuc​ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុបលើកទី ១២ (ASEM 12) និងជួបសន្ទនាទ្វេភាគីនៅខាងក្រៅ​ ASEM​ 12 នាថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០១៨ (តាមម៉ោងតំបន់) កិច្ចប្រជុំកំពូល​អាស៊ី - អឺរ៉ុបលើកទី ១២ (ASEM12) បានប្រារព្ធជាផ្លូវការនៅក្នុងទីក្រុងព្រុចសែលនៃប្រទេស ប៊ែល ហ្សិក។ គណៈ​ប្រតិភូជាន់ខ្ពស់វៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុង​កិច្ចប្រជុំនេះ។

 
 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងពិធីប្រារព្ធកិច្ចប្រជុំកំពូល ASEM 12

ថ្លែងនៅក្នុង ពិធីបើក ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានកោតសរ សើរ នូវសមិទ្ធផល នៃវេទិកា នេះ ចា​ប់​តាំងពីកិច្ចប្រជុំ ASEM 11 ដែលបានប្រារព្ធ ធ្វើ ឡើង នៅប្រទេសម៉ុងហ្គោលីកាលពីឆ្នាំ​២០១៦ ព្រម​ទាំង​ លើ​កកម្ពស់នូវតួនាទីរបស់ ASEM ក្នុងនាមជាយន្តការសហប្រ​តិបត្តិការឈានមុខរវាងទ្វីបទាំ​ងពីរ ដែល​បាន​រួម​ចំណែក រក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពនៅក្នុងតំ​បន់​និងលើពិភពលោក។
 
ក្រោមមូល​បទ “អាស៊ីនិងអឺរ៉ុប: ភាពជាដៃគូសកលសម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល” កិច្ចប្រជុំ​កំពូល​ ​ASEM លើកទី 12 មានគោលបំណង កំណត់​ទិសដៅ ទស្សនវិស័យសហប្រតិបត្តិការ​សម្រាប់​ ASEM ក្នុងទសវត្សរ៍​ថ្មីដោយឈរលើសសរស្តម្ភទាំងបីគឺ​ការសន្ទនានយោបាយ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​កិច្ច​សហប្រតិបត្តិ​ការ​នៅក្នុងវិស័យដទៃទៀតផងដែរ។
 
មុននោះនារសៀលថ្ងៃ​ទី១៨ខែតុលា ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ASEM 12 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាទ្វេភាគីដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang និង នាយក​រដ្ឋមន្ដ្រីន័រវែស  Erna Solberg។

 
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang (រូបថតៈ Chinhphu.vn) 

ក្នុងជំនួបពិភាក្សាជាមួយលោក Li Keqiang នាយករដ្ឋមន្ត្រីនៃសាធានរណរដ្ឋប្រជាមានិតចិន  នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានវាយ​តំលៃខ្ពស់​ចំពោះការ​អភិវឌ្ឍថ្មី​នៃទំនាក់​ទំនង​ទ្វេភាគីនិងសុច្ឆន្ទៈដ៏វិជ្ជមាន ​របស់ចិនក្នុង​ការជម្រុញ​កិច្ចសហប្រតិបត្តិការ ​រវាង​ប្រទេស​ទាំងពីរ​នាពេលកន្លង​ទៅ។​ នាយករដ្ឋមន្ត្រី វៀត​ណាមលោក Nguyen Xuan Phuc បានស្នើថា​ នាពេលខាងមុខនេះ ភាគីទាំងពីរបន្ត​រក្សាការ​ផ្លាស់ប្តូរ​គណៈប្រតិភូ ការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ ជាពិសេសគឺសម្រប​សម្រួលការនាំចូលយ៉ាងងាយស្រួលក៏ដូចជាពង្រីកទីផ្សារសម្រាប់ទំនិញវៀតណាមផងដែរ។
 
ចំណែកលោក Li​ Keqiang  បានមានបំណងថា ភាគីទាំងពីរនឹង​ចាប់យក​ឱកាសដើម្បីជំរុញ​កិច្ចសហប្រតិ​បត្តិការ​ដោយ​ទទួលបានអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមក លើគ្រប់វិស័យ រក្សាសន្តិភាព​និងស្ថេរភាព​នៅក្នុង​សមុទ្រ​ខាង​កើត; រួមចំណែកដល់ករជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់ជ្រុង​ជ្រោយ​ វៀត​ណាម-ចិនឲ្យមានការអភិវឌ្ឍប្រកប​ដោយស្ថិរ​ភាព។

 
 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយនាយករដ្ឋមន្ត្រីន័រវែស លោកស្រី Erna Solberg (រូបថតៈ Chinhphu.vn)

ក្នុង​ជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីន័រវែស  Erna Solberg ភាគី​ទាំងពីរ​បានសម្តែង​នូវការ​ពេញ​ចិត្តចំ​ពោះកិ​ច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរ។ នាយករដ្ឋ​មន្ត្រីទាំងពីររូបបានព្រមព្រៀ​ងគ្នាថា ត្រូវពង្រឹង​ថែម​ទៀត​កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យន​យោបាយ - ការទូត  សេដ្ឋកិច្ច-​ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​-បច្ចេកវិទ្យា និងការពារជាតិ សន្តិសុ​ខ ...  ជាពិសេស បន្តសម្របសម្រួល​និងគាំទ្រ​គ្នាទៅវិញ​ទៅមកនៅក្នុង​វេទិកាពហុភាគី ក្នុងក្របខ័ណ្ឌនៃអង្គការ​សហប្រជា​ជាតិ។
 
នាយករដ្ឋ​មន្ត្រីទាំងពីររូបក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមុទ្រ ដោយឯកភាពថា មិនត្រឹម​តែអភិរក្ស​ប៉ុណ្ណោះទេ​ ថែមទាំងត្រូវអភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាព។ ហើយ​ដើម្បីសម្រេច​បានគោល​ដៅនេះគឺ​ត្រូវរក្សា​សន្តិភាព​ ស្ថិរភាពនិងកិច្ចសហប្រតិបត្តិកា​រនៅក្នុងតំបន់នីមួយៗ ​ឈរលើច្បាប់​អន្តរជាតិ​និង​គោលការណ៍​ជាមូលដ្ឋាន​របស់អង្គការ​សហប្រជាជាតិ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ