18/10/2018 13:18 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួម ASEM 12 បំពេញទស្សនកិច្ចការងារនៅ EU និងបំពេញទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ិក

 នារសៀល​ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូ​ជាន់​ខ្ពស់​វៀតណាម បានអញ្ជើញទៅកាន់ព្រលាន​ យន្តហោះយោធា Mel​sbroek នៅរាជធានី ប៊្រុ​ចសែល​ ប្រទេស​បែលហ្ស៊ិក​ ចាប់ ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ បំពេញទស្សន កិច្ចការងារ​នៅ​សហភាព​អឺរ៉ុប (EU) និងបំពេញទស្សនកិច្ច​ជាផ្លូវការនៅព្រះរាជាណាចក្រ បែលហ្ស៊ិកចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី​១៩ ខែតុលា។

 
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) និងនាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Charles Michel ចូលរួមជំនួបចរចា (រូបថត៖ TTXVN)

នេះ​បើតាមសេចក្ដីអញ្ជើញរបស់ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk ប្រធានគណៈកម្មា ធិការ​អឺរ៉ុប​លោក​ Jean-Claude Juncker និងនាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោ​ក Charles Michel។
 
នៅទីក្រុង​ប៊្រុចសែល នាយករដ្ឋមន្រ្តីបែលហ្ស៊ិកលោក Charles Michel បាន អញ្ជើញធ្វើ​ជា​អធិបតី​នៅក្នុង​ពិធី​ទទួល​បដិ​សណ្ឋារកិច្ចនាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅវិ​មាន Palais​ d’Egmont។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ភាគីទាំងពីរបានដំណើរការ ចរចា។ បន្ទាប់នោះ នាយក​រដ្ឋមន្រ្តី​ទាំង​ពីរបានចូលរួមសន្និសីទកាសែតរួមដើម្បី ប្រកាសអំពីលទ្ធផលនៃជំនួបចរចា។
 
អញ្ជើញ​ថ្លែងទៅកាន់អ្នកយកព័ត៌មាន នាយករដ្ឋមន្រ្តីទាំងពីរបានសង្កត់ធ្ងន់ ថា ជំនួបចរចា​បាន​បិទ​បញ្ចប់​ប្រកប​ដោយជោគ​ជ័យ ហើយភាគីទាំងពីរបាន ឯ​កភាពគ្នា​លើកា​រជំរុញ​កិច្ចសហប្រតិបតិ្តការ​លើវិស័យ​ជាច្រើន​។ ភាគីទាំ​ងពីរ ក៏​បានពិភាក្សាអំពីការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវា​ងវៀតណាមនិង EU ផ​ងដែ​រ។ ប្រទេស​ទាំងពីរ​នឹងជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកដើម្បីជំរុ​ញ សុខសន្តិភាព​និង​សន្តិសុខ​នៅសមុទ្រ​ខាងកើត​ ប្រឆាំងជំទាស់រាល់សក​ម្មភាព ដោយឯកតោភាគី ដែ​លរំលោភ​បំពាន​ទៅលើ​សន្តិភាព​និង​ច្បាប់​អន្តរជាតិ​។

 
 ពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការរវាងភាគីទាំងពីរ (រូបថត៖ TTXVN) 

នាយករដ្ឋមន្រ្តីលោក Charles Michel បានចែករំលែកថា បែលហ៊្សិកមាន គោល​បំណងចង់​សហប្រតិបតិ្ត​ការជាមួយ​វៀតណាម​លើវិស័យកសិកម្ម ដើម្បី ឆ្ពោះទៅរកខឿនកសិកម្មស្អាត​និងធានាសុវត្ថិភាពចំណីអាហារ​។
 
នៅ​ក្នុងជំនួបចរចា នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាលើការបង្កើនកិច្ច សហប្រតិ​បត្តិការ​លើវិស័យ​កសិកម្ម​ អប់រំបណ្ដុះបណ្ដាល វប្បធម៌ ​គមនាគមន៍ ដឹកជញ្ជូន ព្រមទាំង​បង្កភាព​ងាយស្រួល​សម្រាប់​សហគ្រាស​នៃប្រទេស​ទាំង​ពីរ ក្នុងការវិនិយោគ ធ្វើអាជីវ​កម្មនៅទីផ្សាររបស់គ្នា ជាពិសេសក្នុងប​រិបទ​ ដែលកិច្ចព្រម​ព្រៀង EVFTA នឹង​ត្រូវបានចុះហត្ថលេខាយ៉ាងឆាប់ៗ។​       
 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan​ Phuc បានចែករំលែកថា ភា​គីទាំងពីរបាន​សង្កត់ធ្ងន់​ទៅលើការ​អភិវឌ្ឍ​សាកលវិទ្យាល័យ​ដើម្បីផ្លាស់​ប្ដូរបទ​ពិសោធន៍​ក្នុងការ​បណ្ដុះបណ្ដាល​ប្រភពធន​ធានមនុស្ស​នៅវៀត​ណាម​។ រួមជា មួយគ្នា​នោះគឺកិច្ច​សហប្រតិបតិ្តការលើវិស័យកសិក​ម្ម សុវត្ថិភាពចំណីអាហារ​។
 
បន្ទាប់​ពីជំនួបចរចា នាយករដ្ឋមន្រ្តីទាំងពីរបានអញ្ជើញធ្វើជាសាក្សីនៅក្នុង ពិធីចុះ​ហត្ថលេខា​លើឯកសារ​សហប្រតិបតិ្តការ​ទ្វេភាគីរវាងស្ថាប័ននិងសហ គ្រាសនៃ​ប្រទេសទាំងពីរលើវិស័យកសិកម្ម សុវត្ថិភាពចំ​ណីអា​ហារ កំពង់ផែ ស​មុទ្រនិងវិស័យផ្សេងមួយចំនួ​នទៀតផង​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ