17/10/2018 09:30 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បំពេញទស្សនកិច្ចនៅសា កលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្តន៍ Krems បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅអូទ្រីស

 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យ Krems (រូបថត៖ VGP)

 បន្តសកម្មភាពនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសអូទ្រីស នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨ នាយក​រដ្ឋមន្រ្តី​វៀត​ណាម​ លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅ ទស្សនានិ​ង​ជួប​សំណេះសំណាល​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​អនុវត្តន៍ Kr​ems (IMC)។ ​
 
នៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ចំពោះ វៀតណាម អ​ប់រំជាគោល​នយោបាយ​អាទិភាព​ចម្បង​ ហើយខឿនអប់រំវៀតណាម​ មានគោលបំណង​ចង់ទាក់​ទងជា​មួយ​ខឿន​អប់រំដ៏​ជឿន​លឿននៃ​ប្រទេស​ផ្សេងៗ​​លើពិភពលោក​ ក្នុងនោះមានប្រទេសអូទ្រីស។ នេះក៏​ជាវិស័យអាទិភាពសំខា​ន់ នៅក្នុងកិច្ច​សហប្រ​តិបតិ្ត​​ការរវាង​ប្រទេសទាំងពីរនាពេលខាងមុ​ខផង​ដែរ។
 
លោក​នាយករដ្ឋមន្រ្តីចាត់ទុកថា បដិវត្តន៍ឧស្សាហកម្មលើកទី៤កំពុងបង្កើត ឱកាសដើម្បី​ប្រទេស​នានា​ខិតមក​ជិតគ្នាថែម​ទៀត យល់ដឹងគ្នាជាច្រើនថែមទៀត​ និងបង្កើន​ការចែក​រំលែក​ការទទួល​ខុសត្រូវ​ទៀត​ផង​។ លោកជឿជាក់ថា យុវជន ​និងនិស្សិតនៃប្រទេសទាំងពីរវៀតណាមនិ​ងអូទ្រីស នឹងជាស្ពានតភ្ជាប់​ដើម្បីរឹ​ត បន្តឹងថែម​ទៀតនូវទំនាក់​ទំនងមិត្តភាពរវាងប្រទេសទាំងពី​រ រួមចំណែកទៅក្នុង សុខស​ន្តិភាព ស្ថិរ​ភាព កិច្ចសហប្រតិ​បតិ្តការ​ ការអភិវឌ្ឍនិងវិបុលភា​ពរួមនៃតំបន់។
​ 
ក្នុង​ឱកាសនេះ​ដែរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ធ្វើជាសាក្សីនៅ​ក្នុងពិធី​ចុះហត្ថ​លេខាលើកម្ម​វិធីសហប្រតិបតិ្តកា​រ រវាងសាកល វិទ្យាល័យ Krems និងមហាវិទ្យាល័យពាណិជ្ជកម្មវៀតណាម​។
 
នារសៀល​ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋាភិបាល​វៀត​ណាមបានចេញដំណើរពីរដ្ឋធានី វៀន ​នៃប្រទេសអូទ្រីស ទៅកាន់ប្រ​ទេស​ បែលហ្ស៊ិក​ដើម្បី​ចូល​រួមកិច្ច​ប្រជុំកំពូល​ ASEM លើកទី១២និងទៅបំពេញទស្សនកិច្ចជាផ្លូ​វការនៅបែលហ្ស៊ិក៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ