13/10/2018 12:38 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួប ជាមួយ​សម្តេច​តេជោ​ហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា

នាថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានជំនួបទ្វេភាគីជាមួយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុង Bali ប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកិច្ចប្រជុំប្រចាំឆ្នាំនៃមូលនីធិរូបីយវត្ថុអន្តរជាតិ និង ធនាគារពិភពលោក (IMF - WB)។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ដឹកនាំរបស់នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែននារយៈពេលកន្លងមក ក្នុងការជួយឧបត្ថម្ភគាំទ្រ បង្កលក្ខណៈងាយស្រួល​សម្រាប់សហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមមានលិខិតស្នាមគតិយុទ្ធច្បាស់លាស់ ដើម្បីប្រជាជនមាន​ជីវភាពរស់នៅដោយស្ថិរភាពនិងស្របខ្លួនចូលក្នុងសង្គមកម្ពុជាជាបណ្ដើរៗ។ ភាគីទាំងពីរបន្តឯកភាពគ្នាបង្កើន​កិច្ចសហប្រតិបត្តិការ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ចាត់វិធានការជួយសម្រួលពាណិជ្ជកម្មទ្វេភាគិ ក្នុងនោះមានការជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រំដែនវៀតណាម - កម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគោលនយោបាយលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម ដែលកំពុងបោះទុនវនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ