09/10/2018 09:10 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយសហគ្រាសជប៉ុន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាវៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់ៗរបស់សហគ្រាសជប៉ុន ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយ
ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន ANA លោក Shinobe Osamu

នៅខាងក្រៅកិច្ចប្រជុំកំពូលមេគង្គ - ជប៉ុនលើកទី 10 និងដំណើរទស្សនកិច្ចនៅជប៉ុននោះ នាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូប្រទេសជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយសហគ្រាសជប៉ុនមួយចំនួន ក្នងនោះមានថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន ANA លោក Shinobe Osamu ប្រធានប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន AEON លោក Okada Motoya  ប្រធាននិងជានាយកប្រតិបត្តិនៃក្រុសម្ព័ន្ធមហ៊ុន Mitsui លោក Tasuo Yasunaga ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយ
ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Mitsui លោក Tasuo Yasunaga

នៅក្នុងជំនួបទាំងនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាវៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់ៗរបស់សហគ្រាសជប៉ុន ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមប្តេជ្ញាបង្កើតបរិយាកាសធុរកិច្ចល្អបំផុតសំរាប់សសហគ្រាសជប៉ុន ហើយស្នើឲ្យសហគ្រាសពង្រីកការធ្វើអាជីវកម្ម ពង្រឹងការតភ្ជាប់ជាមួយសហគ្រាសវៀតណាម។

ក៏នាថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរីជប៉ុន ប្រធានសមាគមមិត្តភាពជប៉ុន - វៀតណាម លោក Toshihiro Nikai និងសមាជិកសភាជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ