08/10/2018 10:01 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith

នារសៀលថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់បក្ស រដ្ឋសភា រដ្ឋាភិបាលនិងរណសិរ្សមាតុភូមិឡាវ ក្នុងឱកាសមកវៀតណាមចូលរូមពិធីបុណ្យសពអតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ
លោក Thongloun Sisoulith (រូបថតៈ chinhphu.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំនិងប្រជាជនឡាវជាបងប្អូនសម្រាប់មនោសញ្ចេតនានិងកាយវិការដ៏ថ្លៃថ្លាដល់សពអតីតអគ្គលេខាបក្សលោក Do Muoi ហើយចាត់ទុក នេះជាសក្ខីភាពរស់នៃចំណងសាមគ្គីភាពពិសេសរវាងវៀតណាមនិងឡាវ។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើការផ្លាស់ប្តូរទស្សនៈយ៉ាងយកចិត្តទុក ដាក់ ចំពោះស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ ក៏ដូចជាពិភាក្សាអំពីវិធានការសម្រាប់ជំរុញទំនាក់ទំនងវៀតណាម - ឡាវ​ផង​ដែរ។ ដោយមានការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយ​ប្រសិទ្ធភាព នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់និងស្វែងរកវិធានការដោះស្រាយការលំបាក ព្រមទាំងផ្តោតសំខាន់លើការសម្របសម្រួលនិងត្រៀម​រៀប​ចំសម្រាប់កិច្ចប្រជុំលើកទី ៤១ នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវដែលនឹងប្រារព្ធធ្វើឡើងនៅប្រទេសវៀត ណាមនាដើមឆ្នាំ២០១៩ ខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ