07/10/2018 11:50 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយ ថ្នាក់ដឹកនាំខេត្ត Ninh Thuan

នារសៀលថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ខេត្ត Ninh Thuan ដើម្បីផ្តល់យោបល់ ដោះស្រាយការលំបាកដោយជម្រុញកម្មវិធីនិងគម្រោងសំខាន់ៗមួយចំនួន  សំដៅនាំខេត្ត Ninh Thuan អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពថែមទៀត។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ninh Thuan

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានលើកឡើងនូវសេចក្តីសម្រេចចិត្តរបស់ដ្ឋាភិបាលស្តីពីយន្តការនិង​គោលនយោបាយពិសេស ដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត Ninh Thuan ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសង្កត់ធ្ងន់ទៅលើភារកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត Ninh Thuan គឺត្រូវពង្រីកថែមទៀតស្មារតីស្វាហាប់ និងក្តាប់ជាប់ស្ថានភាពជាក់ស្តែងដើម្បីគ្រប់គ្រងនិងប្រតិបត្តិការ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត Ninh Thuan នឹងបន្តកែទម្រង់បែបបទរដ្ឋបាល។  
រួមជាមួយនោះ ខេត្ត Ninh Thuan គប្បីអភិវឌ្ឍន៍ប្រភពធនធានមនុស្សយកចិត្តទុកដាក់លើវិស័យសន្ដិសុខសង្គម ជាពិសេសជម្រុញខ្លាំងកិច្ចការកសាងបក្ស៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ