29/09/2018 11:11 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយវិនិយោគិនជួរមុខរបស់អាមេរិក


 រូបថតៈ chinhphu.vn 

 នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០១៨ (ម៉ោងនៅទីក្រុងញ៉ូយ៉ក) នៅខាងក្រៅ​ដំណើរ​ទស្សនកិច្ច​ចូលរួម​កិច្ចប្រ​ជុំទូទៅ​ជាន់​ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជា​តិលើកទី៧៣ នាយករដ្ឋមន្ត្រីវៀតណាម ​លោក Nguyen Xuan Phuc បាន​អញ្ជើញ​ធ្វើជាអធិបតីភាព​ក្នុងជំនួប​សន្ទនា​ជាមួយ​ប្រតិភូ​វិនិយោគិន​ជួរ​មុខ​របស់​អាមេរិក​និង​ពិភពលោក​ចំនួន​៤០ លើវិស័យផ្សេ​ងៗ​គ្នា។​ 
 
អញ្ជើញថ្លែងក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc បានស្នើថា៖ “វៀតណាមច​ង់ទាក់​ទាញ វិនិយោគិន​មកបណ្តាក់ទុននៅវៀតណាមឲ្យបានច្រើនថែ​មទៀត។  តើរដ្ឋាភិបាល​វៀត​ណាម​គួរតែកែ​សម្រួល​ប្រការ​អ្វីខ្លះដើម្បីទា​ក់​ទាញវិនិយោគិនមកអនុវត្តការវិនិ​យោគរបស់ខ្លួន?និយាយម៉្យាង​ទៀត អ្វីដែល​ជារឿង​ដែល​លោក​អ្នកកំពុងពិចារណាអំពីបរិយាកាស​វិនិយោគអាជីវកម្មនៅវៀតណា​ម​? ហើយ​យើង​ទាំង​អស់​គ្នាបាន​ដឹង​ហើយ​ថា មិនមែនគ្រាន់តែដើមទុនប៉ុណ្ណោះទេ​ តែការពិតអ្វីដែលសំខាន់បំផុតនៅក្នុងសម័យកា​ល៤​.០នេះគឺ គំ​និតផ្តួចផ្តើម។ ហើយ​វាជា​ប្រការ សំខាន់ណាស់​បើលោក​អ្នក​ប្រាប់​ខ្ញុំថា​តើអ្នក​ណាដែល​មាន​ឆន្ទៈមក​ប្រទេស​​វៀត​ណាម ដើម្បីកែប្រែគំនិតផ្តូ​ចផ្តើមនេះឲ្យក្លាយជាកា​រពិត​​“។
 
នៅក្នុងជំនួ​ប​នេះ វិនិយោគិន​អាមេរិក​បាន​សម្តែង​សុទិដ្ឋិនិយម​អំពីឱកាស​និង​ការរំពឹង​ទុក​សម្រាប់​ការ​វិនិយោគ​​​ទុននៅ​ក្នុងប្រទេសវៀតណាម។ ជាពិសេស​វិនិយោគិន ជឿជាក់លើ​ការដឹក​នាំរបស់​នាយក​រដ្ឋមន្ត្រី​លោក​ Nguyen Xuan Phuc និងរដ្ឋាភិ បាល វៀតណា​ម ក្នុងការកែលំអបរិយា​កាសធុ​រ​កិច្ច ក៏ដូចជាជម្រុញ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធនិង​សេដ្ឋកិច្ចឌីជីថលផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ