26/09/2018 10:18 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញមក​កាន់វៀតណាម​ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ​ប្រធាន​រដ្ឋលោក T​ran Dai Q​uang

 នាថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី កម្ពុជា សម្តេច តោជោ ហ៊ុនសែន បានដឹក​នាំគណៈ​ប្រតិភូជាន់​ខ្ពស់ ម​កកាន់ប្រទេសវៀតណាម ដើម្បីគោរពវិ​ញ្ញាណក្ខ័ន្ធ លោកប្រធាន​ Tran Dai Quang​។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់ក្រសួងការបរទេស និ​ងសហប្រតិបត្តិការអន្ត​រជាតិកម្ពុជា។​

ឥស្សរៈ​ជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន ​សំអន ឧបនាយករ​ដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួង​ទំនាក់ទំនងជាមួយរ​ដ្ធសភា ព្រឹទ្ធសភា និងអធិការកិ​ច្ច និងមន្រ្តីជាន់ខ្ពស់មួយចំ​នួន​ទៀត នៃ​រាជ​រដ្ឋាភិ​បាល​កម្ពុជា។
 
មុន​នោះ​ នាថ្ងៃទី២១ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានផ្ញើរសារចូលរួមរំលែកទុក្ខ ជូនចំពោះ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា សម្តេ​ច ហេង សំ​រិន បាន​ផ្ញើរសារ​ចូល​រួមរំលែក​ទុក្ខដល់ប្រធានរដ្ឋសភា ​លោកស្រី Nguyen Thi Kim Ngan និងនាថ្ងៃទី​២៤​ខែក​ញ្ញា ព្រះម​ហាក្សក្រ​កម្ពុជា នរោត្ត​មសីហមុនី​បានផ្ញើរ​ព្រះរាជ​សារចូល​រួមរំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​ប្រធាន​រដ្ឋ​វៀត​ណាម​ លោក​ Tran Dai Q​uang៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ