25/09/2018 09:55 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lang Son


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

 នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​ធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lang Son អំពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។ ​
 
នាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ខេត្ត Lang Son មានទីតាំងសំខាន់ទាំងអំពីសេដ្ឋកិច្ច សង្គម​ ការពា​រជាតិ និងសន្តិសុខ ជាពិសេសគឺជាមួយតំបន់ភាគឦសាននៃប្រទេសជា​តិ។ ខេត្ត​មាន​ខ្សែព្រំ​ដែន​ប្រវែង​ 230 គីឡូម៉ែត្រជាមួយចិន មានចក្រ​ទ្វារព្រំដែន ផ្សារព្រំដែនជាច្រើ​ន ជាចំណុច​ចាប់​ផ្ដើម​របស់​វៀត​ណាម​ក្នុង​ខ្សែច្រករបៀងសេដ្ឋកិច្ចណាននីង (ចិន) – Lang Son – ហាណូយ – Hai Phong និង  Lang Son –ហាណូយ–​ទីក្រុងហូជីមិញ–Moc Bai ជាចក្រទ្វារសំខាន់តភ្ជាប់ចិនជាមួយអាស៊ាន ដែលងាយ​ស្រូល​អភិវឌ្ឍ​ពាណិជ្ជកម្ម​ព្រំដែន​ និងសេវាអភិវឌ្ឍន៍នានា។ នាយករដ្ឋមន្ត្រី លោក Ngu​yen Xuan Phuc បានសង្កត់ធ្ង​ន់ថា៖

“ការ​អភិវឌ្ឍនៃខេត្ត Lang Son ត្រូវផ្សាភ្ជាប់ជាមួយការអភិវឌ្ឍពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍកសិកម្ម រុក្ខ​កម្មនៃតំបន់ព្រៃភ្នំ និងតំបន់ជនបទ។ ចំណុចទាំងនេះគឺសុទ្ធតែត្រូវផ្សាភ្ជាប់ការអភិវឌ្ឍ និងការពារព្រៃឈើ ក្នុង​នោះត្រូវ​ ផ្ដោតសំខាន់លើសេវាកម្មពាណិជ្ជកម្មព្រំដែន​ និងសេវាកម្ម logostic ។ ព​ង្រីក ឧត្តម​ភាព​ដែល​មាន​ស្រាប់​ពីបណ្ដា កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌អរូបី ផលិតផលពិសេសដោយឡែក​ ដើម្បីជំរុញការអភិវឌ្ឍ​ ដោយ​ចីរភាព​។ យកចិត្តទុកដាក់ដល់ការអភិវវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់ថែមទៀត និងបង្កើតកសិ​ផលរួម​ទាំង​ដាំណាំឧស្សាហក​ម្ម​ ថ្នាំឱសថ បន្លែផ្លែឈើ ដើ​ម្បីបម្រើតម្រូវការ ​និងពិសេស​គឺការនាំ​ចេញតាម​រយៈព្រំដែន​ផង​ដែរ​”៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ