13/09/2018 09:07 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយ ប្រធានាធិបតីឥណ្ឌូណេស៊ី និងប្រធាន អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន GE Global

នារសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៨​ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសវនាការជាមួយ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Widodo ក្នុងឱកាសលោកប្រធានាធិបតីមកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម និងចូលរួមសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន (WEF អាស៊ាន) ២០១៨។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phucជួបសន្ទនាជាមួយ
លោក Cees Hart ប្រធាននិងជាអគ្គនាយកប្រតិបត្តិ Carlsberg Group

នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាង នូវការប្តេជ្ញាចិត្តក្នុងការធ្វើអាជីវកម្មលើសក្តានុពលជាអតិបរមា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយខិតខំប្រឹងប្រែងទទួលទំហំពាណិជ្ជកម្មទ្វេភាគីបាន 10 ពាន់​លាន​ដុល្លារអាមេរិក នាឆ្នាំ ២០២០។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបង្កើតយន្តការសមស្រប ដើម្បីដោះស្រាយការសាកល្បងនិងសំណើរបស់សហគមន៍សហគ្រាសនៃភាគីទាំងពីរក្នុងការបោះទុនវិនិយោគឲ្យទាន់ពេល​វេ​លា។ ភាគីទាំងពីរបានឯកភាពក្នុងការជំរុញការចរចាស្ដីពីការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខរវាងប្រទេសទាំងពីរ សំដៅទទួលឲ្យបានការព្រមព្រៀងជាស្ថាពរដែលសមស្របជាមួយភាគីទាំងពីរ ដោយឈរលើច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.បស្តីអំពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ឲ្យបានឆាប់ៗ។ ភាគីទាំងពីរបានអះអាងអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ សំដៅទប់ស្កាត់ការនេសាទត្រីខុសច្បាប់ ព្រមទាំងសន្យាបន្តដោះស្រាយបញ្ហាអ្នកនេសាទ នាវានេសាទដោយឈរលើស្មារតី មនុស្សធម៌ និងទំនាក់ទំនងភាពជាដៃកូយុទ្ធសាស្ត្រដ៏ល្អប្រសើរ។

នៅក្នុងជំនួបជាមួយ ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន GE Global លោក Alex Dimitrief នោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យ GE បន្តរួមដំណើរ ពង្រីកការវិនិយោគ រួមវិភាគទានយ៉ាងសកម្ម ទៅក្នុងការអភិវឌ្ឍន៍របស់វៀតណាម។ លោកនាយករដ្ឋមន្រ្តីបន្តអះអាងថា រដ្ឋភិបាលវៀតណាមជានិច្ចកាលរួមដំណើរ ហើយបង្កភាពងាយស្រួលសម្រាប់សហគ្រាសមកវិនិយោគធ្វើអាជីវកម្មនៅវៀតណាម ក្នុងនោះមាន សម្ព័ន្ធក្រុមហ៊ុន GE Global ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជូបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ Timor Leste លោក Dioniso Babo Soares ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ