12/09/2018 09:43 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធាន WB ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោកស្រី Victoria Kwakwa

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលកំពុងធ្វើទស្សនកិច្ច នៅវៀតណាមនិងចូលរួមសន្និសីទវេទិកាសេដ្ឋកិច្ចពិភព លោក​អំពីអាស៊ាន ២០១៨ (WEF ASEAN 2018)។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ
លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ក្នុងជំនួបនេះលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើថា នាពេលខាងមុខធនាគារពិភពលោកនឹងបន្តជួយឧបត្ថម្ភវៀតណាម ក្នុងការលើកកម្ពស់វិស័យដូចជាថាមពល ដឹកជញ្ជូនជាដើម ដើម្បីកសាងដំណើរការបង្កើនការចូលរួមរបស់តំបន់ឯក ជនដែលធ្វើការវិនិយោគលើវិស័យទាំងនេះ។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ WB ឲ្យជួយឧបត្ថម្ភតាមរយៈជំនួយឥតសំណងដែលផ្តោតទៅលើវិស័យកំណែទម្រង់របៀបរបប កែលម្អក្របខ័ណ្ឌច្បាប់​និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញផង ដែរ។

រីឯខ្លួនវិញ លោកស្រី Kwakwa បានចាត់ទុកថា សេដ្ឋកិច្ចវៀតណាមមានយថាទស្សន៍ល្អតាមរយៈការនាំចេញនិងការវិនិយោគផ្ទាល់ពីបរទេស។ ទំនងជា វៀតណាមនឹងសម្រេចការទទួលបានកំណើន GDP 6,8% នៅឆ្នាំនេះ ជាកម្រិតខ្ពស់នៅក្នុងតំបន់និងនៅលើពិភពលោក។ លោកស្រី Kwakwa បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលវៀត ណាមឲ្យមានគោលនយោបាយច្បាស់លាស់ ដើម្បីជួយវិនិយោគិនមានទំនុកចិត្ត ពង្រឹងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាដើម។  អនុប្រធានធនាគារពិភពលោកបានលើកឡើងថា ប្រសិនបើវៀតណាមបន្តគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច​ឱ្យ​បានល្អថែមទៀត គ្រប់គ្រងអតិផរណាល្អថែមទៀតពិតណាស់ថា នឹងមានអាជីវករនិងសហគ្រាសកាន់តែច្រើន​មកធ្វើការវិនិយោគនៅវៀតណាមកាន់តែច្រើនជាមិនខាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ