11/09/2018 09:40 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េខាងត្បូង


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phucនិងប្រធានសហព័ន្ធឧស្សាហកម្ម
កូរ៉េខាងត្បូង លោក Huh Chang Soo

នារសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នៅក្នុងជួបនួបជាមួយប្រធានសហព័ន្ធឧស្សាហកម្មកូរ៉េ​ខាងត្បូង លោក Huh Chang Soo និងគណប្រតិភូសហគ្រាសកូរ៉េខាងត្បូង ដែលមកបំពេញទស្សនកិច្ចនៅ​វៀត​ណាមនោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ​យុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរនិងកាន់តែស៊ីជំរៅថែមទៀត​។ នាបច្ចុប្បន្នមានប្រជាជនកូរ៉េខាងត្បូងនិងវៀតណាមចំនួន ១៦០០០០ នាក់ ដែលកំពុងរស់នៅនៅប្រទេសនិមួយៗ ដោយដើរតួនាទីជាស្ពានតភ្ជាប់ដ៏ថ្លៃថ្លារវាងប្រជាជាតិទាំងពីរ ហើយបានរួមវិភាគទានយ៉ាងសកម្ម​ទៅក្នុងអនាគតនៃប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីមលោក Nguyen Xuan Phuc បានអះអាងថារដ្ឋាភិបាលវៀតណាមនឹងបង្កភាពងាយស្រូលសម្រាប់​វិនិយោគិនបរទេសមកបោះទុនវិនិយោគនៅវៀតណាម ក្នុងនោះមានវិនិយោគិនកូរ៉េខាងត្បូងផ​ងដែរ​។ ​លោក Nguyen Xuan Phuc បានស្នើឲ្យសហគ្រាសកូរ៉េខាងត្បូងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ឧស្សាហកម្មធុនធ្ងន់ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ហើយខិតខំប្រឹងប្រែងដើម្បីសហគ្រាស FDI កូរ៉េខាងត្បូងនឹង​សហគ្រាស​វៀតណាមរួមសហការយ៉ាងជិតស្និទ្ធថែមទៀត សំដៅធ្វើឱ្យមានតុល្យភាពនូវជញ្ជីងពាណិជ្ជកម្មទ្វេភាគីផងដែរ។

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ