08/09/2018 06:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួម WEF អាស៊ានឆ្នាំ ២០១៨ នៅវៀតណាម

កាសែតប្រជាជនឡាវ ("Pasaxon") បានផ្សាយចេញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថានាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisulith នឹងដឹកនាំគណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកអាស៊ាន (WEF អាស៊ាន) ឆ្នាំ 2018 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃ​ទី ១៣ ខែកញ្ញា នៅទីក្រុងហាណូយ។

នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisulith

កាសែតពោលខាងលើបានលើកច្បាស់ថា WEF អាស៊ានជាកិច្ចប្រជុំមួយដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់រដ្ឋ សហគ្រាស នៅលើពិភពលោកនិងអ្នកតាក់តែងគោលនយោបាយ ផ្នែកឧស្សាហកម្មជាដើម។ WEF អាស៊ានឆ្នាំ ២០១៨ នឹងផ្លាស់ប្តូរគំនិតនិងទស្សនវិស័យអំពីប្រធានបទ "អាស៊ាន 4.0- ស្មារតីនៃសហគ្រាស និងបដិវត្តន៍ឧស្សាហកម្មលើកទីបួន" រួមទាំងកិច្ចសហប្រតិបត្តិការ​រវាងរដ្ឋនិងឯកជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់និងនៅលើពិភពលោក។  ក្នុងក្របខ័ណ្ឌនៃការចូលរួម WEF អាស៊ាន ឆ្នាំ ២០១៨ លោក Thongloun Sisulith នឹងមានជំនួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំដទៃទៀតរបស់ប្រទេសវៀតណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ