01/09/2018 09:24 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីពិធីជប់លៀងអន្តរជាតិក្នុងឱកាសបុណ្យជាតិថ្ងៃទី ២ កញ្ញា

នាយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញធ្វើជាអធិបតី ពិធីជប់លៀងជូនចំពោះឯកអគ្គរដ្ឋទូត ភារធារី ប្រធានតំណាងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាមក្នុងឱកាសខួបលើកទី៧៣នៃទិវាបុណ្យជាតិសាធារណរដ្ឋ សង្គម​និយមវៀតណាម (ថ្ងៃទី២កញ្ញា១៩៤៥- ថ្ងៃទី២ កញ្ញា ២០១៨)។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

ចូលរួមក្នុងពិធីមានវត្តមានលោក Tran Quoc Vuong សមាជិកការិយាល័យនយោ បាយ សមាជិកអចិន្ត្រៃយ៍គណៈលេខាធិការ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស អនុប្រធានរដ្ឋសភា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល  រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈឹមនិងទីក្រុងហាណូយ។ អញ្ជើញថ្លែងសន្ទរកថាក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា៖“អនាគតដ៏ល្អប្រសើរបស់វៀតណាមតភ្ជាប់នឹងសន្តិភាព ស្ថិរភាពនិងភាពរុងរឿងក្នុងតំបន់និងពិភពលោក។ វៀតណាមជានិច្ចកាលខិតខំធ្វើសមាហរណកម្មទៅ​ក្នុងអន្ដរជាតិ ក្នុងនោះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនឹងត្រូវបានពង្រឹងនិងពង្រីក។ ទន្ទឹមជាមួយគ្នានោះ វៀត​ណាមនឹងរួមជាមួយសហគមន៍អន្តរជាតិបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ឈរលើមូលដ្ឋាននៃការ​គោរពឯករាជ្យ អធិបតេយ្យភាព សមភាព មានផលប្រយោជន៍ទៅវិញទៅមក និងគោរពច្បាប់អន្តរជាតិ ហើយចាត់ទុកប្រការទាំងអស់នេះជាមូលដ្ឋាននិងវិធីសាស្ត្រប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីធានា​ផល​ប្រយោជន៍​ស្របច្បាប់ជូនប្រទេសជាតិ”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា សព្វថ្ងៃនេះ វៀតណាមកំពុងរួមជាមួយប្រទេសសមាជិកនានា អនុវត្តន៍ចក្ខុវិស័យ២០២៥ កសាងសហគមន៍អាស៊ានមួយសាមគ្គីរឹងមាំនិងអភិវឌ្ឍន៍និងបង្កើតតួនាទី​ជាមជ្ឈមណ្ឌលរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់៖ “បច្ចុប្បន្ននេះ វៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ជោគជ័យនៃវេទិការសេដ្ឋកិច្ចពិភពលោក (WEF) - អាស៊ាន ២០១៨ នឹងបានប្រារព្ធពីថ្ងៃ​ទី​១១​ដល់​ថ្ងៃទៅ១៣ខែសីហានៅទីក្រុងហាណូយ ក្រោមមូលបទអាស៊ាន ៤.០ ៖ ស្មារតីសហគ្រាសនិងបដិវត្តន៍ឧសហ្សាហកម្មលើកទី៤” ដោយមានការចួលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួនដែលភាគច្រើនគឺថ្នាក់ ដឹក​នាំអាស៊ាននិងថ្នាក់ដឹកនាំមកពីសហគ្រាសអាស៊ាននិងពិភពលោកជាង ១ពាន់ សហគ្រាស”។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចង់បន្តទទួលបានការគាំទ្រយ៉ាងពេញទំហឹង រួមទាំងកិច្ចសហប្រតិបត្តិការ​ដ៏មានតំលៃពីរដ្ឋាភិបាល ប្រជាជាជននៃប្រទេសនានា ដៃគូអន្តរជាតិនិងមិត្តភក្តិ ដើម្បីវៀតណាមបន្តពង្រីកតួនាទីដ៏សំខាន់របស់ខ្លួន រួមចំណែកថែមទៀតក្នុងការជម្រុញមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង​វៀតណាមជាមួយមិត្តភក្តិនិងដៃគូនៅគ្រប់ទិសទីទូទាំងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ