26/08/2018 11:00 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ជាអធិបតីនៃ​កិច្ច​ប្រជុំអចិន្ត្រៃយ៍​រដ្ឋាភិបាល​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)

 ក្នុង​រយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៤ និង២៥ ខែសីហា ឆ្នាំ២០​១៨​ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាម ​លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំអ​ចិន្រ្តៃយ៍រដ្ឋាភិបាលដោយ ពិភាក្សាលើបញ្ហាសំខាន់​ៗចំនួន ១០ ។​
 
អង្គ​ប្រជុំក៏បាន​ផ្ទៀងស្តាប់ ក្រសួងសំណង់ បកស្រាយនូ​វព្រាងសេចក្តីសម្រេចចិត្តរបស់ ​រដ្ឋាភិបាល​ស្តីពីភារ​កិច្ច​សំខាន់ៗ​និង​ដំណោះស្រាយដើម្បីលុបបំបាត់ការ​លំបាកមួយចំនួនក្នុងការវិនិយោគសំ​ណង់​។ អញ្ជើញ​ថ្លែងមតិ​សន្និដ្ឋាន​លើខ្លឹម​សារនេះ នាយករដ្ឋមន្ត្រីវៀលោ​ក Nguyen Xuan Phuc បានសង្ក​ត់ធ្ងន់​លើតួនាទី​នៃការ​ធ្វើកំណែទម្រង់​ស្ថាប័ន ដោ​យបានលើកឡើងថា ​ការអនុវត្ត​បទបញ្ជា​ក្នុង​វិស័យ​វិនិយោគ​សំណង់​ត្រូវតែធ្វើ​ឲ្យបាន​ល្អថែមទៀត​ក្នុងស្មារតីជាសាធារណៈ តម្លាភាព ប្រឆាំង​នឹងអំពើពុករលួយ បញ្ហា​អវិជ្ជមាន​មួយ​ចំមួន​ជាដើម។​

 
 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP/ Quang Hieu) 

នៅឯកិច្ច​ប្រជុំនោះនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តនេះ។ សម្រាប់​​ខ្លឹមសារផ្សេងទៀត អចិន្ត្រៃយ៍រដ្ឋាភិបាលបានស្តាប់​របាយ​ការណ៍​ស្តីពីការ​វិនិយោគ​លើ​ការសាង​​សង់​កំពង់​ផែនៅច្រក​កំពង់​ផែ​អន្តរជាតិ​  Hai Phong រួមទាំងគំ​រូគ្រប់គ្រងនិងធ្វើអាជីវកម្ម​កំពង់ផែសមុទ្រ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា ផែនការ​និង​ការវិនិយោគ​ក្នុង​តំបន់​នេះត្រូវ​បាន​រៀប​ចំឡើង​យ៉ាង​ម៉ត់​ចត់​ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែងជាតិ​ ដើម្បីធា​នាថាកំពង់ផែទឹក​ជ្រៅ Lach Huyen​ គឺជាលក្ខខណ្ឌ​មួយដើម្បី​ទាក់ទាញ​ការវិនិយោគ​ទៅក្នុង Hai Phong។  នៅកិច្ចប្រជុំនេះ ​អចិន្ត្រៃយ៍​រដ្ឋាភិបាល​ក៏បាន​ស្តាប់និង​ពិភាក្សាអំពី​ខ្លឹមសារផ្សេងៗ​ទៀតដូចជាការវាយតម្លៃនិងការអនុ​ម័តផែនការផ្តល់សំណង​ ការគាំទ្រ​និង​ការតាំង​ទីលំនៅថ្មី​សម្រាប់គម្រោងដែលឆ្លងកាត់ខេត្តចំនួន ​២ឡើងទៅ;  ផ្លូវតភ្ជាប់ពីខេត្ត Phu Y​en និង Gia Lai ឆ្លង​កាត់ទឹកដីខេត្ត Phu Yen ។ មាតិកាទាក់ទងទៅនឹងការវិនិ​យោគរបស់ក្រុមហ៊ុន Samsung; ខ្លឹមសារ​មួយ​ចំនួន​ក្នុងវិស័យឥណទាន វិនិយោ​គ ការផ្គត់ផ្គង់ថាមពលអគ្គិស​នីជាដើម៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ