24/08/2018 10:36 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើជាអធិបតី​ក្នុងកិច្ច​ប្រជុំ អំពីការជួយ​ឧបត្ថម្ភផ្ទះជាបន្ទាន់​សម្រាប់គ្រួសារដែល​ត្រូវបាត់បង់ផ្ទះ​ដោយទឹកជំនន់


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ chinhphu.vn) 

 នាព្រឹក​ថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញធ្វើជាអធិបតី​ក្នុងកិច្ចប្រជុំជាមួយថ្នាក់ ដឹកនាំក្រសួង ស្ថាប័ន និងតំបន់នានា អំពីការ​ងារ​ជួយ​ឧបត្ថម្ភ​ផ្ទះ ជាបន្ទាន់សម្រាប់គ្រួសារ​ដែលរង​ផលប៉ះពាល់​ដោយទឹ​កជំនន់ និងការបាក់ស្រុតដី។
 
​ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា គោលជំហរ របស់រដ្ឋគឺមិនទុកឲ្យប្រជាពលរដ្ឋ ណា​ម្នាក់ដែលមិនមានទីស្នាក់នៅអាស្រ័យដោយគ្រោះធម្មជាតិឡើយ។ កិច្ច​ប្រជុំ​នេះគឺ​សំដៅ​រិះរក​វិធាន​ការ​ជួយ​ឧបត្ថម្ភ​ជាប​ន្ទាន់​ សម្រាប់គ្រួសារដែលត្រូវបាត់បង់ផ្ទះស​ម្បែង ហើយកំពុងស្នាក់នៅក្នុងតង់ជាបណ្ដោះ ​អាសន្ន​។ នា​យករដ្ឋមន្រ្តីលោ​ក Nguyen Xuan Phuc បានសំណូមពរឲ្យក្រសួង និងស្ថាប័ន​ពាក់ព័ន្ធនានា ត្រូ​វដាក់​ចេញ​វិធាន​ការជួយ​ឧបត្ថម្ភឲ្យបានទាន់ពេល វេលានិងសមស្របចំ​ពោះក្រុមមុខសញ្ញានីមួយៗ។ ចាប់ពីដើមឆ្នាំមក ​នៅវៀត​ណាម​ បានកើតមានឡើងគ្រោះទឹកជំនន់ និងការបាក់ស្រុតដី១​២លើក បណ្ដាលឲ្យមនុស្សប្រមាណ៤​០ នាក់​ស្លាប់​ ១៤នាក់បាត់ខ្លួន និងបង្កការខូចខាតឡើងដល់ទៅ១លានលានដុង។
 
​​“មជ្ឈឹមនិង​បណ្ដាតំបន់ត្រូវខិតខំប្រឹងប្រែង​ចាត់វិធានការជាបន្ទាន់ ដើម្បីថែទាំឲ្យ​ប្រជាជនដែល​ត្រូវបាត់​បង់ផ្ទះ​​សម្បែង​ដោយទឹកជំនន់និងការបាក់ស្រុតដីបង្កឡើងនាពេ​លកន្លងទៅ។ នាប​ច្ចុប្បន្ន មាន​គ្រួសារ​ប្រមាណ​​៥៥៩២ ដែលត្រូវបាត់បង់ផ្ទះឬត្រូវស្នាក់នៅក្នុងតង់ជាបណ្ដោះអាសន្ន។ យើង​ត្រូវ​ប្រមូល​ផ្ដុំប្រភព​កម្លាំង​ជាច្រើន​ដើម្បីដោះស្រា​យបញ្ហានេះ​។ រួមជាមួយ​បញ្ហាផ្ទះ​សម្បែងនោះគឺ​ត្រូវថែទាំដល់​ជីវភាព​រស់នៅរបស់​ប្រជាជនទៀតផ​ង។ ត្រូវយក​ចិត្ត​ទុកដាក់​ដល់ការ​ដែលប្រជាជន​នៅទីនោះ​ធ្វើអ្វីដើម្បី​ស្ថិរភាពជីវភាព​រស់នៅ​ឡើង​វិញ ធ្វើ​ដំណើរយ៉ាង​ម៉េច និងប្អូនៗកុមារទៅសិក្សារៀនសូត្រ​ ព្យាបាលជំងឺយ៉ាងម៉េច​ ផងដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ