23/08/2018 09:54 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tay Ninh


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

នាព្រឹក​ថ្ងៃទី២១ ខែសីហា នៅខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម នាយករដ្ឋម​ន្រ្តីវៀតណាមលោក Nguye​n Xuan Phuc បាន​អញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួន និងថ្នាក់​ដឹក​នាំ​ខេត្ត​ Tay Ninh​។

ថ្លែង​មតិ​ក្នុងជំនួប​នេះ លោក Nguyen Xuan Phuc ចាត់ទុកថា អាស្រ័យ ដោយមានផ្ទៃ​ដីកសិកម្មប្រមាណ៦៥%ដែល​មាន​គុណភាពល្អ បានជា​ខេត្ត Tay Ninh មានលក្ខណៈងាយស្រួលជាច្រើនដើម្បីអភិវ​ឌ្ឍន៍កសិកម្ម។ រួមជា​មួយ​​គ្នា​ នោះ ខេត្ត Tay Ninh ស្ថិតនៅចន្លោះ​រវាងទីក្រុងហូជីមិញ​ ដែល​ជាមជ្ឈ មណ្ឌល​សេដ្ឋ​កិច្ច​ធំនៃ​ប្រទេស​វៀត​ណាម​និងរាជធានីភ្នំពេញនៃព្រះរាជា​ណាចក្រកម្ពុជា។ នេះជាល​ក្ខណៈ​ងាយ​ស្រួល​ផង​និង​ជាការសាក​ល្បង​ចំពោះ​​ខេត្ត​ Tay Ninh ​ទៀតផង។

​មុននោះ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ទៅទស្សនាកសិដ្ឋាន Thanh Long នៅ​ស្រុក Chau Thanh ខេត្ត Tay Ninh។ លោក​នាយក​រដ្ឋមន្រ្តី​បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​រូបសណ្ឋាន​ផលិតកម្ម​ទំនើប​ ដោយខ្នាតធំ ដែលបង្កើតការតភ្ជាប់​គ្នារវាងប្រជាកសិករជាមួយសហក​រណ៍នៃ កសិដ្ឋាន សំដៅ​បង្កើត​ឡើង​​ប្រភព​វត្ថុធាតុដើមអំពៅដោយគុណ​ភាពល្អ ដើម្បី ផលិតស្ក​រសរីរា​ង្គ​មាន​តំលៃខ្ពស់​និង​សមស្រប​ទៅនឹង​តម្រូវ​ការ​នៃទី​ផ្សារផងដែរ។ នាយករដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាក់ថា ​រដ្ឋជានិច្ចកា​ល យកចិត្ត​ទុក​​ដាក់​ដល់ផ្នែកស្ករអំពៅ ហើ​យសំណូមពរឲ្យថ្នាក់ដឹកនាំខេត្ត​ Tay Ninh បង្កលក្ខណៈងាយ​ស្រួល​សម្រាប់​កសិដ្ឋាន​​ធ្វើសកម្ម​ភាព៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ