22/08/2018 10:33 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន​ជំរុញការ​បង្កើតឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​រវាងរាជរដ្ឋាភិបាល​និងបណ្ដាគណបក្សនយោបាយ​


 នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន

 នាថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនបានរៀបចំសិក្សាសាលាពិគ្រោះ​យោបល់​​ជាមួយ​ថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន ១៦ នៃប្រទេសខ្លួន ក្រោយពីពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃទី​ ២៩ កក្កដាកន្លងទៅ​។ 
 
វេទិកា​ពិគ្រោះយោបល់នាថ្ងៃទី ២១ សីហា នេះ មិនមានការចូលរួមរបស់គណបក្សនយោបាយចំនួន ៤ គឺ គណបក្ស​សម្ព័ន្ធ​ដើម្បីលទ្ធិប្រជាធិបតេយ្យ (LDP) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) គណបក្ស​ខ្មែរ​ឈប់​ក្រ ​និងគណបក្សមាតុភូមិយើង។ អញ្ជើញថ្លែងមតិនៅទីនេះ សម្ដេចតេជោ​ ហ៊ុន បានលើកច្បាស់​ថា សម្ដេច​រៀបចំ​ជំនួប​ពិគ្រោះយោបល់នេះ ក្នុងនាមជានាយករដ្ឋ​មន្ត្រី ពោលគឺមិនមែនក្នុងនាមជាប្រធា​ន គណបក្ស ​CPP​ ឡើយ ព្រមទាំងបង្ហាញគោលបំណង​បង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់រវាងរាជរ​ដ្ឋាភិបាល និង​បណ្ដា​គណបក្ស​នយោបាយ សំដៅស្វែងរកគំនិតស្ថា​បនា ដើម្បីជំរុញប្រទេសជាតិអ​ភិវឌ្ឍន៍ ។សម្ដេច​បន្តសង្តត់​ធ្ងន់​ទៅលើសារៈ​សំខាន់នៃការចូលរួមរបស់គណបក្សនយោបា​យចំពោះវឌ្ឍនភាពប្រទេ​សជាតិ​។

នាយក​រដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនក៏បន្តថា រដ្ឋសភានីតិកាលថ្មីនឹងបង្កើតនាថ្ងៃទី ៥ កញ្ញាខាង​មុខ ហើយ​រាជរដ្ឋាភិបាលថ្មីនឹងបង្កើតនាថ្ងៃទី ​៦ កញ្ញា៕

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ