23/08/2018 09:54 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាគម្រោងការណ៍ រោងចក្រកែច្នៃកសិផលនៅខេត្ត Tay Ninh


លោក Nguyen Xuan Phuc ទៅទស្សនាគម្រោងការណ៍រោងចក្រ Tanifood

 នារសៀល​ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ​ទៅទស្សនា​គម្រោង​ការណ៍រោងចក្រកែ​ច្នៃកសិផល Tanifood នៅខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម។ 
 
គម្រោងការណ៍នេះ ត្រូវបានបើកការដ្ឋានសាងសង់ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៧ រួម​មាន​ខ្សែ​សង្វាក់​ផលិត​ផ្លែ​ឈើ​និង​បន្លែស្រស់ៗ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ពិភពលោក និងនាំផលិត​ផល​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។ រោងចក្រនេះគ្រោងនឹងត្រូវបានដាក់ ឲ្យដំណើរការចាប់ពីខែវិច្ឆិកាឆ្នាំ២០១៨ ដោយការប្រើ​ប្រាស់​វត្ថុធាតុ​ដើម​ប្រមាណ​ ៥០០តោនក្នុងមួយថ្ងៃ។
 
ជួបសំណេះសំណាលជា​មួយថ្នាក់ដឹកនាំរោងចក្រកែច្នៃកសិផល Tanifood នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់​ទុកថា ប្រសិនបើរោងចក្រ នេះធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនោះ គឺបាន​រួម​ចំណែក​ក្នុង​ការ​ជំរុញឲ្យ សហគ្រាសផ្សេងៗបណ្ដាក់ទុនចូលក្នុងវិស័យកសិកម្ម។ តាមនោះខិតខំប្រឹង ប្រែងក្នុងរយៈពេល១០ឆ្នាំ​ខាង​មុខ នាំវិស័យកសិកម្មវៀតណាមចូលក្នុង top ប្រទេសទាំង១៥ដែលមាន​ការ​អភិវឌ្ឍ​ជួរ​មុខ​លើ​ពិភព​លោក​ ក្នុង​នោះផ្នែកកែច្នៃ កសិផលចូលក្នុង top ប្រទេសទាំង១០។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ ដឹ​កនាំ​ខេត្ត​ Tay Ninh ជួយឧបត្ថម្ភប្រជាកសិករដើម្បីត្រៀមរៀបចំ​ប្រភពវត្ថុធាតុ ដើមឲ្យបានល្អសម្រាប់រោងចក្រនេះ ​ព្រម​ទាំង​ធានាការប្រមូលទិញដោយស្ថិ​រភាព សម្រាប់ប្រជាកសិក​រវិញផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ