10/08/2018 09:56 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ លើកទឹកចិត្តសហគ្រាសធ្វើទំនើបកម្មកសិកម្ម

នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងធ្វើកសិណសាក្សីនៅពិធីប្រកាសកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុនភាគហ៊ុន Hoang Anh Gia Lai (HAGL) ជាមួយក្រុមហ៊ុនភាគហ៊ុនរថយន្ត Truong Hai (THACO)។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងក្រុមហ៊ុន HAGL
ជាមួយក្រុមហ៊ុន THACO (រូបថត៖ TTXVN)

តាមនោះ THACO បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការយុទ្ធសាស្ត្រជាមួយ HAGL ដើម្បីបណ្ដាក់ទុនចូលក្នុងក្រុមហ៊ុនភាគហ៊ុនកសិកម្មអន្តរ ជាតិ HAGL និងក្រុមហ៊ុន HAGL Myanmar Center។
ថ្លែងមតិនៅពិធីនេះ នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើគោលជំហបង្កើនការធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្មខឿនកសិកម្មវៀតណាម ព្រមទាំងអះអាងថា កិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន​ទាំងពីរនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនសំរាប់ខឿនកសិកម្មនិងឧស្សាហកម្មនៃប្រទេសវៀតណាម កម្ពុជា និង ឡាវ។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា កិច្ចព្រមព្រៀងនេះមិនត្រឹមតែបង្កើតឡើងគំរូមួយអំពីការអនុវត្តបច្ចេកវិទ្យា ជឿនលឿនចូលក្នុងវិស័យកសិកម្ម ប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករដើម្បីទាក់ទាញសហគ្រាសធំៗបណ្ដាក់ ទុនចូលក្នុងវិស័យកសិកម្មទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ