04/08/2018 07:24 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតអនុប្រធានាធិបតីអាមេរិក Al Gore

ក្នុងពិធីទទួលជួបជាមួយអនុប្រធានាធិបតីអាមេរិក លោក Al Gore នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសម្តែងក្តីប្រាថ្នាចង់ឲ្យលោក Al Gore ជំរុញសហគ្រាសអាមេរិកធ្វើការវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅវៀតណាម។
 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ
អតីតអនុប្រធានាធិបតីអាមេរិក Al Gore (រូបថតៈ TTXVN)


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាល ចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខនិងមានបំណងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យឲ្យមានការអភិវឌ្ឍជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

រីឯអតីតអនុប្រធានាធិបតីអាមេរិក លោក Al Gore បានសម្តែងនូវចំណាប់អារម្មណ៍អំពីការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់វៀតណាមនាពេលកន្លងទៅ។ អញ្ជើញវាយតម្លៃវៀតណាមមានសក្កានុភាពសម្រាប់ការអភិវឌ្ឍថាមពលខ្យល់ពន្លឺព្រះអាទិត្យ អតីតអនុប្រធានាធិបតីអាមេរិក លោក Al Gore មានបំណងថា ភាគីទាំងពីរជម្រុញកិច្ច សហប្រតិបត្តិការលើវិស័យនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ