01/08/2018 09:49 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសនិងសាសនាសាធារណរដ្ឋអាហ្សង់ទីន លោក Jorge Faure។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការរបទេស
និងសាសនាអាហ្សង់ទីន លោក Jorge Faure

នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអាហ្សង់ទីនជាដៃគូសំខាន់ក្នុងតំបន់អាមេរិកឡាទីនហើយនាពេលកន្លងទៅទំនាក់ទំនងរវាងភាគីទាំងពីរមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ នាយករដ្ឋមន្ត្រីបានចាត់ទុកថា ភាគីទាំងពីរគប្បីជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិ យោគ​ ព្រោះថា វិស័យនេះនៅមានសក្កានុភាពជាច្រើន។ នាយករដ្ឋមន្ត្រីក៏មានបំណងជម្រុញខ្លាំងកិច្ចសហប្រតិបត្តិជាមួយអាហ្សង់ទីនលើវិស័យទាត់បាល់។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រំពឹងទុកថា កិច្ចប្រជុំអន្តររដ្ឋាភិបាលខាងមុខនឹងទទួលបានលទ្ធផល​គួរឲ្យកត់សម្គាល់ តាមនោះ នាំទំហំពាណិជ្ជកម្មទ្វេ ភាគីឡើងកម្ពស់ថ្មី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ