29/07/2018 09:32 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន ផ្ញើសារលិខិតសាកសួរសុខ​ទូក្ខអំពីស្ថាន​ភាពទឹក​ជំនន់នៅ​វៀតណាម​

 ទទួល​បានព័ត៌មានថា គ្រោះមហន្តរាយធម្មជាតិបណ្តាលភ្លៀងទឹកជំនន់ រអិល​បាក់​ដីតាម​ខេត្ត​មួយ​ចំនួ​ន​នៅភាគ​ខាងជើងវៀតណាម បានធ្វើឱ្យ​មនុស្ស​ជាច្រើន​បាន​ស្លាប់​និង​រង​របួស​ហើយ​ទ្រព្យ​សម្បត្តិ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​។ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក​ម្ពុជា សម្តេចតេជោ ហ៊ុនសែន​ បានផ្ញើសារ​លិខិត​សាក​សួរសុខ​ទុក្ខ​ដល់​​នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណា​ម លោក Nguyen Xuan Phuc ។​
 
ក្នុងឱកាសនេះ ទេ​សរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ​ការអន្តរជាតិកម្ពុជា ប្រាក់ សុខុ​ន ក៏បាន​​​​អញ្ជើញ​ផ្ញើសារលិខិតសាកសួរសុខទុក្ខ​ជូនចំពោះឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីការបរទេសវៀតណា​ម​លោក Pham Binh Miinh ផង​ដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ